សន្តិសុខសង្គម
ករណីឆេះរថយន្តនៅផ្លូវ៦០ម៉ែត្រ សង្ស័យមកពីឆ្លងចរន្ដអគិសនី
រថយន្តម៉ាក starexមួយគ្រឿងត្រូវបានអណ្ដាតភ្លើងឆាបឆេះអស់ទាំងស្រុងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុចក្បែរផ្សារទំនើបអុីអន៣ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ករណីនេះតាមការសន្និដ្ឋានរបស់សមត្ថកិច្ចសង្ស័យបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី តែមិនបណ្ដាលឲ្យមានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក STAREX ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AW-3353 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយមនុស្ស៤នាក់ផ្សេងទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុក្បែរផ្សារទំនើបអុីអន៣ ក៏បានឈប់មួយភ្លែត ភ្លាមនោះដែរស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីកង់ខាងក្រោម រួចបន្តឆេះ រាលដាលផ្នែកខាងមុខយ៉ាងសន្ធោសន្ធៅ។ បន្ទាប់ពីឃើញបែបនេះ ពលរដ្ឋនៅក្បែរបាននាំគ្នាជួយទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យបន្ទាន់ដើម្បីអន្តរាគមន៍។

ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញចុះទៅដល់ចំនួន ២គ្រឿងធ្វើការបាញ់ពន្លត់ចប់ឃើញថា មិនមានអ្នករងរបួស និងស្លាប់នោះទេ ពោលគឺខូចខាតតែរថយន្តស្ទើរទាំងស្រុងតែប៉ុណ្ណោះ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


