សន្តិសុខសង្គម
បង្ក្រាបទីតាំងលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២ ៦០០ ប្រអប់ នៅខណ្ឌសែនសុខ
ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីចំនួន ២ ៦០០ ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបក្នុងខណ្ឌសែនសុខ បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលច្រើនថ្ងៃមក។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១២ និង ៣៥ នាទី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ និង មានការសម្របសម្រួលនីតិវិធីពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ឆាយ វាសនា អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១ កន្លែង នៅចំណុចឃ្លាំងអូស៊ាន គ្រឿងសង្ហារឹម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការកម្លាំងជំនាញបានដកហូតវត្ថុតាងបារីអេឡិចត្រូនិក (FISCO) ចំនួន ១៣ កេស ស្មើនឹង ២ ៦០០ ប្រអប់ ឃាត់ខ្លួនម្ចាស់ទីតាំង ១ នាក់ ឈ្មោះ XIE SU LONG ភេទប្រុស អាយុ ២៨ ជនជាតិចិន នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំពោះការនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និង ស្តុកទុកឧបករណ៍អេឡិចត្រូនិក និង សារធាតុគីមីសម្រាប់ជក់ និង ស៊ីស្សា គ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត ហើយករណីទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការបង្ក្រាបជាបន្តបន្ទាប់ជាច្រើនទីតាំងមកហើយ។ ដូច្នេះដើម្បីចូលរួមបង្ការ ទប់ស្កាត់ និង បង្ក្រាប បានទាន់ពេលវេលា អាជ្ញាធរ អំពាវនាវប្រជាពលរដ្ឋ សូមចូលរួមសហការផ្តល់ព័ត៌មានដល់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ Telegram , WhatsApp , CoolApp ដែលមានលេខ ០៣១ ៥៥៥៥ ៦៦៩ ឬ អាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះ Phnom Penh Gendarmerie គ្រប់ពេលវេលា៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


