Connect with us

សន្តិសុខសង្គម

ដឹង​មូលហេតុ ​តារា TikTok ម្នាក់​​ត្រូវ​​​សមត្ថកិច្ច​ក្រុង​សួង​​ចាប់​ខ្លួន

បានផុស

នៅ

​​​តារា​ TikTok ម្នាក់​ត្រូវ​បាន​​នគរបាល​ខេត្ត​ត្បូងឃ្មុំ​​ចាប់​ខ្លួន​​​នៅ​ថ្ងៃ​ទី​១៩ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២១​នេះ​​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​​លួច​ទូរស័ព្ទ​​ដៃ​មួយ​​គ្រឿង​។ ​​ ​​​

តារា​ TikTok រូប​នេះ​​មាន​​ឈ្មោះ​​ ថន សុខា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ​រស់នៅ​ភូមិ​ជ្រួយ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ក្នុង​អំពើ​លួច​នេះ​មានឈ្មោះ រ៉ុ​ម ស្រី​ពៅ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខ​របរ​លក់​ដូរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ពី​​ទទួល​បាន​ព័ត៌មាន និង​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​ភ្លាម នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វិហារ​លួង ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​​​ម្សិលមិញ​នេះ​ នៅ​ចំណុច​ភូមិ​ជ្រួយ សង្កាត់​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សួង ដើម្បី​ធ្វើការ​សាកសួរ ។

តារា Tik Tok ថន សុខា រូប​នេះ​ ​​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច និង​ទទួលស្គាល់​ការ​ពិត​ថា ដោយសារ​មូលហេតុ​អត់​លុយ​ដើរ​លេង​ពិធីបុណ្យ​អុំទូក។​ បច្ចុប្បន្ន​ដោយ​យោង​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ស៊ី​សង្វាក់​ពាក់ព័ន្ធ​នឹង​បទល្មើស សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង ​បញ្ជូន​ជនសង្ស័យ​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៧ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម