សន្តិសុខសង្គម
លម្អិតជម្លោះផ្ទុះអាវុធនៅផ្សាររាត្រី របួសដល់សមត្ថកិច្ច ចាប់ជនបង្កបាន ១១ នាក់
ខេត្តបន្ទាយមានជ័យ៖ ក្រុមអ្នកលេងមានគ្នាចំនួន២០នាក់ ជិ:រថយន្ត ២ គ្រឿងសេរីទំនើប និងម៉ូតូ ២ គ្រឿងទៀតនាំគ្នាមកផឹកស៊ីក្នុងហាងផ្សាររាត្រីទឹកពុះ ស្រាប់តែបង្កជម្លោះវាយគ្នាដូចរឿងហុងកុង ត្រូវកំលាំងអាវុធហត្ថចុះអន្តរាគមន៍ចាប់បានក្រុមអ្នកលេង ១១នាក់។
រឿងរាវនេះកើតនៅវេលាម៉ោង១២យប់ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយឃាត់ខ្លួនពួកក្រុមអ្នកលេងបាននៅរសៀល២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា មុនពេលកើតហេតុក្រុមអ្នកលេងមានគ្នា៣០នាក់ ជិ:រថយន្តចំនួន៣គ្រឿង ទៅអង្គុយផឹកស៊ីនៅហាង ABC ក្នុងផ្សាររាត្រីទឹកពុះ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិថៃចំនួន៥នាក់ផងដែរ។ ពេលកំពុងផឹកស៊ីនោះ ស្រាប់តែមាន១ក្រុមទៀតជាជនរងគ្រោះបានមកផឹកស៊ីកន្លែងនេះដែរ។ មួយសន្ទុះក្រោយមកក្រុមទាំង២ ស្រាប់តែបង្កជម្លោះគ្នាមិនអាចផ្សះផ្សាបាន នាំគ្នាយកដបស្រា និងកែវគប់ទៅលើជនក្រុមជនរងគ្រោះ។
ពេលធ្វើសកម្មភាពកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុធ្វើអន្តរាគមន៍ក្នុងនោះជនសង្ស័យបានយកដបស្រា និងកែវ ដេញវាយទៅលើក្រុមជនរងគ្រោះនិងកម្លាំងអាវុធហត្ថថែមទៀត។ បន្ទាប់មកក្រុមជនសង្ស័យបានយកកាំភ្លើងខ្លី ពុំស្គាល់ម៉ាកបាញ់មកលើកម្លាំងអាវុធហត្ថ បណ្ដាលឲ្យអាវុធហត្ថម្នាក់រងរបួសធ្ងន់ ១នាក់។ ស្របពេលនោះកម្លាំងអាវុធហត្ថបានបាញ់កាំភ្លើងបតវិញដើម្បីការពារខ្លួន ទើបបណ្ដាលឲ្យខាងជនសង្ស័យរងរបួសម្នាក់ចំជើង ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដោយឃើញសភាពការណ៍ដូច្នេះលោកបានរាយការណ៍ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសុំគោលការណ៍ ដឹកនាំកម្លាំងចុះបង្រ្កាបករណីក្រុមអ្នកលេងឃាត់ខ្លួនបានចំនួន១១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកឡិចស៊ីស NX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CND7677ចំនួន១គ្រឿង រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា CNE 7677 ចំនួន ១ គ្រឿង បំពង់ទីបដែកប្រវែង១១០សង់ទីម៉ែត្រ ចំនួន១ដើម កាំបិតប៉័ងតោដងឈើចំនួន២ដើម កាំបិតចុងស្រួចចំនួន១ដើម ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានបញ្ជាក់ឲ្យដឹងបន្តថា ជនសង្ស័យទាំង១១នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួច បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន២០នាក់ បាននាំគ្នាជិ:រថយន្ត២គ្រឿងនិងទាំងម៉ូតូចំនួន២គ្រឿងទៀតបាននាំគ្នាទៅផឹកស៊ីក្នុងហាងផ្សាររាត្រីទឹកពុះ ស្រាប់តែបង្កជម្លោះគ្នាតែម្តង។ ជនសង្ស័យ១១នាក់ និងវត្ថុតាងទាំងអស់ត្រូវបានកំលាំងជំនាញកសាងសំនុំរឿងបញ្ជូនទៅតុលាការខេត្តដាក់ទោសទៅតាមច្បាប់។ ចំណែកបក្សពួកជនបង្ក៩នាក់ផ្សេងទៀត ដែលរត់គេចខ្លួនកម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា