សន្តិសុខសង្គម
សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតករណីប្លន់យក លុយ ឧកញ៉ា អ៊ាន សៀវម៉ី យ៉ាងយកចិត្តទុកដាក់
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១៩ ខែធ្នូនេះថា ពាក់ព័ន្ធនឹងករណីប្លន់យកលុយ ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់អនឡាញដ៏ល្បីឈ្មោះម្នាក់នោះ គឺទាំងនគរបាលខណ្ឌ ទាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនៅនាយកដ្ឋានជំនាញ កំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា គិតមកដល់ពេលនេះ មិនទាន់មានការកំណត់ ជុំវិញការបាត់បង់ថវិកា ដែលត្រូវបានចោរប្លន់ចំនួនប៉ុន្មាននៅឡើយទេ។ លោកថា «ហើយក៏មិនទាន់ មានមូលដ្ឋានណាច្បាស់លាស់ណាមួយ ថាតើការបាត់បង់ហ្នឹងកម្រិតណាដែរ សមត្ថកិច្ចជំនាញរបស់យើង កំពុងធ្វើការស្រាវជ្រាវ ហើយនឹងកំណត់ជាក់ស្ដែង លើការងារហ្នឹង»។
សូមជម្រាបថា ជនសង្ស័យមួយក្រុម ស្លៀកពាក់ឯកសណ្ឋានឈុតខ្មៅ ប្រដាប់ដោយអាវុធ ជិះរថយន្តស៊េរីទំនើបមួយគ្រឿង ចូលភ្ជង់គំរាមលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី យកលុយខ្ទង់លានដុល្លារបានសម្រេច ហើយឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យប្រមាណ ៦ ទៅ៧នាក់ សុទ្ធតែឯកសណ្ឋានឈុតខ្មៅ ក្រោយធ្វើសកម្មភាពបានសម្រេចហើយ ឡើងជិះរថយន្តស៊េរីទំនើប GS300 ពណ៌ស អត់ស្លាកលេខ គរចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុភ្លាមៗ កម្លាំងចម្រុះ មាននគរបាល អាវុធហត្ថ ទាំងមូលដ្ឋាន ក្រសួងចុះទៅទីតាំងកើតហេតុ ដាក់បម្រាមមិនអនុញ្ញាតឲ្យអ្នកសាព័ត៌មាន ចូលទៅទីកន្លែង កើតហេតុឡើយ ខណៈដែលកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ។
ជុំវិញករណីភ្ជង់គំរាមយកទ្រព្យសម្បត្តិ លុយកាក់ខាងលើ គ្រាន់តែសមត្ថកិច្ចបង្ហើបឲ្យដឹងថា អស់លុយខ្ទង់លានដុល្លារ។ តែបើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីនេះ គឺប្លន់អស់ថវិកាជិត ១០លានដុល្លារ បូករួមទាំងគ្រឿងអលង្កា៕
អត្ថបទ៖ ឃួន សុភ័ក្រ






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


