សន្តិសុខសង្គម
ជនសង្ស័យម្នាក់ទៀតប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តបាត់ដំង
ជនសង្ស័យម្នាក់ទៀត ដែលបានប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តបាត់ដំងកាលពីថ្ងៃទី២៣ ខែធ្នូម្សិលមិញនេះ។
ជនសង្ស័យមានឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ឃ្លិច ពណ៌ខ្មៅលាយក្រហម សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល 1AB-4235 កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣ និង០០នាទី ស្ថិតនៅចំណុចចំណតរថយន្ត ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ជនសង័្សយរូបនេះមានសកម្មភាពពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ទ្រព្យសម្បត្តិ) ក្នុងលំនៅដ្ឋានរបស់អ្នកលក់ឡេ អ៊ាន សៀវម៉ី កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១ នៅសង្កាត់ចោមចៅទី០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរត់គេចខ្លួនពីការតាមប្រម៉ាញ់របស់សមត្ថកិច្ចនៅទីនោះមកដល់ទឹកដីខេត្តបាត់ដំបង។
តាមប្រភពពីសមត្ថកិច្ចដែលអនុវត្តការងារនេះបានឱ្យដឹងថា មុខសញ្ញាឈ្មោះ នេត ផៃមុនី រូបនេះហើយគឺជាអ្នកស្លៀកពាក់ឯកសណ្ឋានបន្លំជាសមត្ថកិច្ចមានកាន់ក្រដាស់ដីកាក្លែងក្លាយហើយចូលធ្វើសកម្មភាពនៅថ្ងៃកើតហេតុនោះ ក្រោមកិច្ចបញ្ជាដឹកនាំផ្ទាល់ពីឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លៀមគ័ង William Guang។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានប្រគល់ជូនទៅកម្លាំងនាយដ្ឋានព្រហ្មទណ្ឌ នៅថ្ងៃខែឆ្នាំដដែល កាលពីវេលាម៉ោង១៣ និង៣០នាទី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ រ៉ាវុទ្ធ


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


