សន្តិសុខសង្គម
សម្លាប់មនុស្សរត់មកសម្ងំនៅក្រុងសៀមរាប ត្រូវនគរបាលឃាត់ខ្លួនបាន
សៀមរាប៖ ឃាតករដែលសម្លាប់មនុស្សនៅខេត្តពោធិ៍សាត់ រួចរត់មកសំងំនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវកម្លាំងនគរបាលជំនាញនៃខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួនបាន នៅនៅរសៀលថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប។

ករណីឃាតកម្មនេះបានកើតឡើងនៅចំណុចខាងត្បូងក្បែររបងវត្តទួលរគាំង ស្ថិតក្នុងភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញ ឃើញសាកសពឈ្មោះ វាំង សុខហេង អាយុ២៧ឆ្នាំ ភេទប្រុសជនជាតិខ្មែរ មុខរបរកសិករ បានស្លាប់ផ្កាប់មុខក្នុងថ្លុកឈាម ក្បាលទៅទិសខាងត្បូងសពមានកំពស់ ១.៦០ម៉ែត្រ សម្បុរខ្មៅស្រអែម សពអត់ពាក់អាវ ស្លៀកខោខៅប៊ូយជេីងវែងពណ៌ខៀវ សក់កោរត្រងោល សាកសពមានសភាពរឹងគ្រប់សន្លាក់។

យោងតាមការបំភ្លឺជំុវិញទីកន្លែងកើតហេតុ និងការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញសន្និដ្ឋានបានថា សពឈ្មោះ វាំង សុខហេងស្លាប់ដោយសារប៉ះទង្គិចនឹងវត្ថុរឹងមានមុខមុតនិងមានទម្ងន់។ ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម (កាប់បណ្តាលអោយស្លាប់)។
បើតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះញ៉ម អានភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងកាន់កាំបិតកែច្នៃស្ទាក់កាប់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ។
ជនសង្ស័យបានធ្វើសកម្មភាពរួចបានគេចខ្លួនបាត់។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកម្លាំងនគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


