សន្តិសុខសង្គម
ឃាត់ខ្លួន អ្នកសារព័ត៌មាន ៣ នាក់ ពីបទញុះញង់ឱ្យប្រជាពលរដ្ឋតវ៉ាទាមទារដីតំបន់ ៣ ស្រុកកំពង់លែង
សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា បុរសចំនួន៥នាក់ក្នុងនោះជាអ្នកសារព័ត៌មានចំនួន ៣នាក់ និងមិត្តភ័ក្តិកចំនួន ២នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃ ទី០៦ និងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដោយបានចោទប្រកាន់ពីបទញុះញ៉ុងឲ្យប្រជាពលរដ្ឋតវ៉ាទាមទារដីតំបន់៣ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អ្នកសារព័ត៌មានទាំង៣នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
១.ឈ្មោះ សាំង ចាន់ថន (ហៅសាំង សុង) ភេទប្រុស អាយុ៤៦ឆ្នាំ អង្គភាពសារព័ត៌មាន MCTV មានអាស័យដ្ឋានរស់នៅរាជធានីភ្នំពេញ។
២. ឈ្មោះ អ៊ុក ប៉ារ៉ាឌី ភេទប្រុស អាយុ ៣៤ ឆ្នាំ អង្គភាពសារព័ត៌មាន ក្រៀល Hot News មានអាស័យដ្ឋានរស់នៅរាជធានីភ្នំពេញ។ ត្រូវបានចាប់ខ្លួននៅចំណុចទំនប់អូរត្រាវនិងទំនប់ខ្នាយទោល នៅក្នុងភូមិគុយ និងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង។

៣. ឈ្មោះ កែវ ហួ ភេទប្រុស អាយុ ៥៤ឆ្នាំ ជាអ្នកសារព័ត៌មាន SBT POST មានអាស័យដ្ឋាន រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំព ង់ឆ្នាំង ត្រូវបានឃាត់ខ្លួននៅក្នុងក្រុងកំពង់ឆ្នាំងនីព្រឹកថ្ងៃទី ០៧ ខែមករាឆ្នាំ២០២២ បន្ទាប់ពីបានឡាយព័ត៌ មាននូវសកម្មភាពប្រជាពលរដ្ឋនៅ ក្នុងឃុំច្រណូក តវ៉ាទាមទារដីតំបន់ ៣ នៅក្នុងស្រុកកំពង់លែង។
ចំណែកជនសង្ស័យ ២នាក់ទៀត ជាបក្ខពួកដែលបានរងការចោទ ប្រកាន់ពីបទញុះញ៉ុងដូចគ្នា គឺ១ ឈ្មោះ ប្រាក់សង្ហារ និង ២ឈ្មោះ ឈួន គង់តារា។

ជនសង្ស័យទាំង ៥ នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនរួម និងអាវុធខ្លី១ដើមផងដែរ ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ២០២២នេះ ដើម្បីបន្តនិតិវិធីច្បាប់៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


