សន្តិសុខសង្គម
ផ្ដន្ទាទោសប្ដី ជាប់ពន្ធនាគារ ១០ ឆ្នាំ ករណីជះទឹកអាស៊ីតដាក់ប្រពន្ធ
ប្ដីកំណាចម្នាក់ ដែលបានជះទឹកអាស៊ីតដាក់ប្រពន្ធ បណ្ដាលឲ្យរលេះរលួយពេញផ្ទៃមុខ ដោយសារភ្លើងប្រច័ណ្ឌ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « ទារុណកម្ម និងអំពើឃោរឃៅដោយប្រើទឹកអាស៊ីតខ្លាំង » ។
ជនជាប់ចោទជាប្ដីកំណាចឈ្មោះ ហេង ចាន់ឌី អាយុ ៤៣ ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិ ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តាមអង្គហេតុនៃរឿងជននេះ បានចុះចោលប្រពន្ធទៅមានស្រីថ្មីរយៈពេល ៥ ឆ្នាំមកហើយ បន្ទាប់មកបានមកសុំរួមរស់ជាមួយប្រពន្ធវិញ ប៉ុន្តែប្រពន្ធមិនព្រមទើបធ្វើឲ្យមានអំពើឃោរឃៅកើតឡើង ។
ដោយនៅយប់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២០ ខណៈដែលជនរងគ្រោះ ឈ្មោះ លី រ៉ានី ដើរចេញពីយាមរោងចក្រទៅក្បែរជណ្ដើរផ្ទះជួល ដែលគាត់ស្នាក់នៅ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្ដីនោះក៏បានធ្វើសកម្មភាពជះទឹកអាស៊ីតដាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរពេញផ្ទៃមុខនិងខ្លួនប្រាណ។
ក្រោយមកសមត្ថកិច្ចបានតាមទៅចាប់ខ្លួនជនកំណាចនោះ ដល់ខេត្តកំពង់ចាមដាក់ឃុំខ្លួនរហូតដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ទើបបើកសវនាការកាត់ទោស និងប្រកាសសាលក្រមផ្ដន្ទាទោសនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ៕
អត្ថបទ៖ មករា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៦ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ