សន្តិសុខសង្គម
ផ្ដន្ទាទោសឃាតកស្រលាញ់ភេទដូចគ្នាសម្លាប់គូស្នេហ៍ ដាក់ពន្ធនាគារអស់មួយជីវិត
លោក ទីវ គឹមពិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសឃាតកស្រលាញ់ភេទដូចគ្នាដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទក្នុងរឿងក្ដីដែលតុលាការផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរនេះឈ្មោះ ភូ សៀងឡាង ហៅលាង ភេទប្រុស អាយុ ២៧ ឆ្នាំ។
អំពើឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៦ និង ០០ នាទី នៅចំណុចក្នុងបន្ទប់ជួលលេខ ៥ បេ ផ្លូវបេតុង ក្រុម ៥ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនល្មើសខាងលើ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ ២១ ឆ្នាំ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីឃាតកម្មខាងលើឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ចំណុចភូមិសែនរុងរឿង ១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ជនដៃដល់បានសារភាពនៅដំណាក់កាលសមត្ថកិច្ចថា កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី ៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះមានទំនាក់ទំនងប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រច័ណ្ឌ ហើយក៏យកខ្សែភ្លើងរឹត.ក សម្លាប់។
ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ខ្លួនបានយកទូរស័ព្ទ និងម៉ូតូមួយគ្រឿងម៉ាក សេ ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
ចាប់តាំងពីចាប់ខ្លួនឃុំឃាំងមកដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ទើបតុលាការកាត់ទោស ហើយប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ដោយសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារអស់មួយជីវិត៕
អត្ថបទ ៖ មករា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត