សន្តិសុខសង្គម
ផ្ដន្ទាទោសជនជាប់ចោទ ២ នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យម្នាក់ៗ ៨០ លានរៀល បង់ចូលថវិការដ្ឋ
កាលពីរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលើជនជាប់ចោទ ទី០១.ឈ្មោះ អ៊ាន រដ្ឋនី ហៅ ណូ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ និង ទី០២.ឈ្មោះ ភ័ណ្ឌ សុគុណ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យម្នាក់ៗ ៨០ លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ ៥៨ គីឡូ និង ៨៤៨ ក្រាម និងបទសម្អាតប្រាក់។

ជនជាប់ចោទទាំង ០២ នាក់ ត្រូវបានចាប់ខ្លួននៅចំណុចដីឡូត៍ទុកចោល មហាវិថី ឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៣។ ចំណែកវត្ថុតាងចាប់យកមានសារធាតុញៀន(ខេតាមីន) ចំនួន ២០ ដុំ ទម្ងន់ ២០ គីឡូក្រាម ដែលលាក់ទុកក្នុងវ៉ាលិសពណ៌ទឹកប៊ិចចំនួន ០១ និងរថយន្តម៉ាក High Lander ចំនួន ០១ គ្រឿង។ បន្ទាប់មក កម្លាំងជំនាញ បានស្រាវជ្រាវរកឃើញសារធាតុញៀន (មេតំហ្វេតាមីន) ចំនួន ១០ ដុំទៀត ទម្ងន់ ១០ គីឡូក្រាម លាក់ទុកក្នុងបាតរថយន្តកែច្នៃសម្រាប់ដឹកគ្រឿងញៀន។
នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ១២ និង ៣០ នាទី លោកឧត្ដមសេនីយ៍ត្រី គល់ យី បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីធ្វើការត្រួតពិនិត្យ និងឆែកឆេរគោលដៅស្តុកគ្រឿងញៀន ចំនួន ០៣ ទីតាំង ដកហូតសារធាតុញៀនចម្រុះចំនួន ១៩ មុខ ទម្ងន់ ២៨ គីឡូក្រាម និង ៧៧៨ ក្រាម និងសារធាតុញៀនប្រភេទ MDMA ទម្ងន់ ១០,៤៨ ក្រាម និងកំណត់បានមុខសញ្ញាមេខ្លោងចំនួន ០២ នាក់ និងបក្ខពួកមួយចំនួនទៀត។ សរុបដកហូតសារធាតុចម្រុះ ទម្ងន់ ៥៨ គីឡូ ៨៤៨ ក្រាម មានសារធាតុញៀន ទម្ងន់ ៣០ គីឡូក្រាម និង ០៧ ក្រាម ក្នុងនោះមាន(ប្រភេទ ខេ ចំនួន ១៩ គីឡូ ៩១៥ ក្រាម, ប្រភេទ ICE ចំនួន ១០ គីឡូ ០៥ ក្រាម, ប្រភេទ MDMA ចំនួន ១០,៤៨ ក្រាម, សារធាតុមិនច្បាស់ ទម្ងន់ ២៨ គីឡូ ៧៧៨ ក្រាម)៕
អត្ថបទ ៖ មករា


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


