សន្តិសុខសង្គម
បន្ទាន់!! និស្សិតច្បាប់ម្នាក់ យកកាំភ្លើងអង្គរក្សឧកញ៉ាហុង ពីវ សម្លាប់ខ្លួនផ្អើលទាំងយប់
សៀមរាប ៖ និស្សិតច្បាប់ម្នាក់ បានយកកាំភ្លើង របស់អង្គរក្សលោកឧកញ៉ា ហុង ពីវ បាញ់សម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម សង្ស័យកើតជំងឺឌីប្រេសសិន (Depression) នេះបើតាមប្រភពព័ត៌មានបានឲ្យដឹង។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២០និង៥០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ រស់ សៀវលៀង អាយុ២២ឆ្នាំ ជានិស្សិតច្បាប់ បានមកស្នាក់នៅជាមួយគ្រួសារនៅខុនដូមួយជាមួយគ្រួសារ។ សមត្ថកិច្ចបន្តថា តាមការសាកសួររបស់សមត្ថកិច្ចទៅលើគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានជំងឺគិតច្រើនប្រេសសិន(Depression)។ ក្រោយពេលកើតហេតុក្រុមអ្នកផឹកស៊ីនៅក្នុងខុនដូនិងម្ចាស់អាវុធខាងលើបានគេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងល្អិតល្អន់ផងដែរ៕
ដោយ ៖ កុសល
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


