សន្តិសុខសង្គម
អភិបាលខណ្ឌទួលគោក ទប់ស្កាត់ដុតផាវ ឬបង្កសំឡេងផ្ទុះ និងដាក់វេនការពារសន្តិសុខ នៅថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោក ជា ពិសី បានជំរុញឱ្យអាជ្ញាធរ ដូចជាកម្លាំងមានសមត្ថកិច្ច ទប់ស្កាត់នូវការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ និងបានជំរុញឱ្យអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចដាក់វេនប្រចាំការជារៀងរាល់ថ្ងៃ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ខណៈពួកគាត់ចាកចេញពីលំនៅដ្ឋាន ទៅដើរលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម ខាងមុខ។

ការជំរុញនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣២ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ,
សមាជិកក្រុមប្រឹក្សា និងមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។
លោក ជា ពិសី បានមានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំ ចិន វៀតណាម មិនមានអនុក្រឹត្យណាមួយ ណែនាំឱ្យមន្ត្រីរាជការឈប់សម្រាកនោះទេ ដូច្នេះយើងត្រូវមកបំពេញការងារជាធម្មតា ហើយឱ្យកាន់តែខ្លាំងក្លាជាងមុនថែមទៀត ដោយសារតែយើងជាមន្ត្រីរាជការ បម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។

លោកស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត ពោលគឺ ត្រូវដាក់វេនគ្នាប្រចាំការ ការពារសន្តិសុខនៅពេលដែលបងប្អូនប្រជាពលរដ្ឋ បិទទ្វារចាក់សោទៅដើរលេងកម្សាន្តនៅតាមបណ្ដាខេត្តផ្សេងៗ។ ក្នុងនាមអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវមើលការខុសត្រូវលើបញ្ហានេះ ពិសេស គឺការពារឱ្យបាននូវនូវចោរលួចគាស់ផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅពីយើង។ បន្ថែមពីនេះទៀត ត្រូវធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋចៀសវាងឱ្យបាននូវការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ និងការចាក់ធុងបាស់ឮៗជាដើម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ចិន វៀតណាម ដែលបង្កឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។

ពាក់ព័ន្ធនឹងបញ្ហាអគ្គីភ័យ លោក ជា ពិសី បានណែនាំដល់អាជ្ញាធរសង្កាត់ ១០ ត្រូវធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ បង្ការទប់ស្កាត់ ធ្វើយ៉ាងណាកុំឱ្យមានគ្រោះអគ្គិភ័យកើតឡើង ពិសេសគឺត្រូវប្រុងប្រយ័ត្នទៅលើភ្លើង ធូប ទៀន និងខ្សែភ្លើងផ្សេងៗ ដែលបង្កឱ្យមានហានិភ័យនៃអគ្គីភ័យនេះ។ បន្ថែមពីលើនេះទៀត ពាក់ព័ន្ធការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវតែអនុវត្តជាប្រចាំ ពិសេសត្រូវអនុវត្តឱ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល និងការអនុវត្តឱ្យបាននូវអនុសាសន៍ ៣កុំ៣ការពារ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


