Connect with us

សន្តិសុខសង្គម

ផ្ទះពលរដ្ឋ ៩ ខ្នង នៅស្រុកជលគីរី ត្រូវបានឆេះ ដោយសារពន្លត់ភ្លើងក្នុងចង្ក្រានមិនអស់

បានផុស

នៅ

​ផ្ទះប្រជាពលរដ្ឋ៩ ខ្នង (ក្នុងនោះ ៣ ខ្នងឆេះអស់មួយចំហៀង​) ត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារការរាលដាលពីចង្ក្រានដាំបបរហើយមិនពន្លត់ឲ្យអស់។ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១៤ និង ៣០ ​នាទី រសៀល​ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅក្នុង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសារ ស្រុក​ជល​គីរី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អធិការ​នគ​របាល​ស្រុក​ជល​គី​រី​លោក​វរសេនីយ៍ឯក ហ៊ឹ​ម ​យ៉ុង បានឲ្យដឹងថា ហេតុ​ការបង្ក​ឲ្យ​មាន​អគ្គិ ភ័យ​ឆាបឆេះ​ផ្ទះ​នេះ ​បណ្តាលមកពី​ក្មេង​ដាំបបរលើ​ចង្ក្រាន​ហើយ​ប្រហែស​ពន្លត់ភ្លើង​មិន​អស់ រួច​ទៅ​ហូបបាយ​នៅផ្ទះ​អ្នកជិតខាង​ ខ​ណៈដែល​ម្តាយ​ឪពុក​មិន​នៅផ្ទះចេញ។ លោក​អធិការ​បាន​បន្តថា ការ​ភ្ញាក់ផ្អើល ​ឡើងគេ​ឃើញ​ភ្លើង​ឆាបឆេះ​រាលដាល​ចេញពីផ្ទះ ប្តី​ប្រពន្ធ​ឈ្មោះ ម៉ៃ ព្រួញ ព្រោះ​ផ្ទះ​ម្តុំ​នោះ​ជា​ផ្ទះស្លឹក​ច្រើន​ហើយ​នៅជាប់ៗ គ្នា​ធ្វើឲ្យ​ភ្លើង​ឆេះ​រាល​បន្តបន្ទាប់។​

​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​ត្រូវ​ភ្លើង​ឆេះ​រួមមាន​មាន ១. ឈ្មោះ ហង្ស ហាន ឆេះ​អស់ទាំង​ស្រុង ១ ខ្នង​ផ្ទះ​ទំហំ ​៥x៦ ​ម​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មាន​សមាជិក​ ២​ នាក់​ស្រី​ ១ ​នាក់។ ២. ឈ្មោះ ភា វ៉ាន់ ឆេះ​អស់ទាំង​ស្រុង ១ ខ្នង​ផ្ទះ​ទំហំ ៥x៦ ​ម ផ្ទះ​ឈើ​ប្រក់​ស័ង្កសី មាន​សមាជិក​ ៣ នាក់​ស្រី​ ២​ នាក់។ ៣. ឈ្មោះ ម៉ៅ ផ្ល​ង់ ឆេះ​អស់ទាំង​ស្រុង ​១ ខ្នង​ផ្ទះ​ទំហំ​ ៦×១ ២ ​ម ផ្ទះ​ប្រក់​ក្បឿង​ មានសមាជិក ៥ ​ស្រី​ ៣​ នាក់។ ៤. ឈ្មោះ ​ស្រ៊ុន ថន ឆេះ​អស់ទាំង​ស្រុង ១ ខ្នង​ផ្ទះ​ទំហំ ៦×៨ ​ម ផ្ទះ​ឈើ​ប្រក់​ស័ង្កសី មាន សមាជិក ​៧ ​នាក់ ស្រី ​២ ​នាក់។ ៥. ឈ្មោះ ម៉ន សុគន្ធា ឆេះ​អស់ទាំង​ស្រុង ១ ខ្នង​ផ្ទះ​ទំហំ​ ៦x១១ ​ម ផ្ទះ​ឈើ​ប្រក់ស័ង្កសី សមាជិក​ ៣ ​នាក់ ស្រី​ ២ ​នាក់។ ៦​. ឈ្មោះ ម៉ៃ ប៉ោត ឆេះ​អស់ទាំង​ស្រុង ផ្ទះ​ទំហំ ៥×១២ ម ផ្ទះ​ឈើ​ប្រក់​ស្លឹក មាន​សមាជិក​ ៧ នាក់​ស្រី​ ៣ ​នាក់។

​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ឆេះ​អស់​មួយ​ចំហៀង​រួមមាន៖ ១. ឈ្មោះ ម៉ៃ ព្រួញ ឆេះ​អស់​មួយ​ចំហៀង​ទំហំ​ ៥×៩​ ម ផ្ទះ​ប្រក់​ក្បឿង មានសមាជិក​ ៧ ​នាក់​ស្រី​ ៣​ នាក់​។ ២. ឈ្មោះ ម៉ម ប៊ុណ្ណា​វុ​ធ (​មន្ដ្រី​សាលា​ស្រុក​ជល​គិរី​) ឆេះ​អស់​មួយ​ចំហៀង​ផ្ទះ​ទំហំ ៧×១២ ​ផ្ទះ​ប្រក់​ក្បឿង មាន​សមាជិក​ ៧ ​នាក់​ស្រី​ ២ នាក់ ។ ៣​. ឈ្មោះ អ៊ួ​ន រិ​ទ្ធ ឆេះ​អស់​មួយ​ចំហៀង​ផ្ទះ​ទំហំ​ ៥×៩ ​ប្រក់​ក្បឿង មាន​សមាជិក​ ៤​ នាក់​ស្រី​ ២ នាក់​។​

​ក្នុងករណី​គ្រោះ​អគ្គិភ័យ​នេះ ​សមត្ថកិច្ច​នគរបាល​ស្រុក​ជល​គិរី បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ និង​ទឹក​អស់​ចំនួន ១០ ឡាន ដើម្បីមិនឲ្យ​ឆេះ​រាលដាល​ទៅផ្ទះ​អ្នកដទៃ​បន្តទៀត។ ពាក់​ពន្ធ​នឹង​ករណី​អគ្គីភ័យ​ឆាប់ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើនេះ​ សមត្ថ​កិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់​បាន ពី​ទំហំ​នៃ​ការខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​សរុប​អស់​ប៉ុន្មាន​នោះទេ៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម