សន្តិសុខសង្គម
ជនជាតិថៃ២នាក់ លួចលាក់ទុកថ្នាំញៀនទុកលក់បន្តទ្រង់ទ្រាយធំ ក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ថ្នាំញៀនជាច្រើនប្រភេទត្រូវ ជនជាតិថៃ ប្រុសស្រី ២នាក់ លួចលាក់ទុក
ក្នុងបន្ទប់ ទុកលក់បន្តជាទ្រង់ទ្រាយធំ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហកាជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះបង្រ្កាប និងធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមួយចំនួនធំ នៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីជំនាញបានប្រាប់អ្នយកព័ត៌មានឱ្យដឹងថា ការបង្រ្កាបជនជាតិថៃប្រុសស្រីចំនួន ២នាក់នេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ លោកបានឱ្យកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះប្រតិបត្តិការស្រាជ្រាវ ដល់ទីតាំងដែលប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន។

ចុះដល់បន្ទប់ ក្រុមសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរក្សាទុកថ្នាំញៀនជាច្រើនប្រភេទទុកសម្រាប់លក់ក្នុងក្រុងប៉ោយប៉ែត។ ជនជាតិថៃទាំង ២នាក់ ១. ឈ្មោះ សុវណ្ណារ៉ាត់ សាំលី ( Suwannarat Sumlle) ភេទស្រី អាយុ ៣២ឆ្នាំ ២. ឈ្មោះ ឆៃយ៉ាផន ភុនធុម (Chaiyaporn Porntum) ភេទប្រុស អាយុ ៤១ឆ្នាំ។ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ១. ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ៥, ២. ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ ថង់ពណ៌ខៀវ សរុបចំនួន ២ ៩២០ គ្រាប់, ៣. ម្សៅក្រាមសថ្លា ចំនួន ១០៣ថង់, ៤. សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ៥. កូនជញ្ជីងចំនួន១, ទូរស័ព្ទដៃចំនួន ២គ្រឿង ដែកកេះមួយចំនួន។

មន្ត្រីជំនាញបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញកំពុងសាកសួរចម្លើយ ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀត និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ