សន្តិសុខសង្គម
របួសធ្ងន់ ២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត និងម៉ូតូប៉ះទង្គិចគ្នា នៅមុខផ្សារដំណាក់ចង្អើរ
មនុស្ស ២នាក់ បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅប៉ះទង្គិចជាមួយរថយន្ត ប្រភេទបែនដឹកដីខ្នាតធំ ក្នុងទិសដៅស្របគ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា ៧និង ៥០នាទីព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ ត្រង់ចំណុចខាងកើតផ្សារដំណាក់ចង្អើរ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប លើកំណាត់ផ្លូវជាតិលេខ ៣៣។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ផ្តើមឡើងដោយសារភាគីទាំងសងខាង បើកបរខ្វះការប្រុងប្រយ័ត្ន ខណៈរថយន្តដឹកដីនៅខាងមុខបត់ឆ្វេង តែចៃដន្យស្រាប់តែម៉ូតូ C125 ជែងពីក្រោយរថយន្តមិនបានពិនិត្យ ពីស្ថានភាពគ្រោះថ្នាក់នៅចំពោះមុខ គាប់ជួនពេលរថយន្តបត់ឆ្វេង ភាគីម៉ូតូក៏បើកទៅបុកចំកង់រថយន្តផ្នែកខាងមុខ បណ្តាលឲ្យរងរបួសបាក់ជើងទាំងពីរនាក់តែម្តង ហើយម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ផងដែរ។
ប្រភពដដែល បានបញ្ជាក់ទៀតថា ភាគីម៉ូតូជិះគ្នា ២នាក់សុទ្ធតែជាយុវជន ដែលមានអាយុក្រោម ២០ឆ្នាំ ដែលគេដឹងថា ធ្វើដំណើរមកពីខេត្តព្រះសីហនុ តែពេលនេះមិនទាន់ស្គាល់ឈ្មោះ ខណៈពេលសមត្ថកិច្ចប្រញាប់ប្រញាល់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ភ្លាម សមត្ថកិច្ចបានចុះមកអន្តរាគមន៍ ដោយយករថយន្តរបស់អធិការដ្ឋាននគរ បាលក្រុងកែប ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ៕
អត្ថបទ៖ សេង ណារិទ្ធ




-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


