សន្តិសុខសង្គម
សមត្ថកិច្ចខេត្តកែប បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៨ នាក់
ខេត្តកែប៖ សមត្ថកិច្ចនគរបាលជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាន ក្រុងកែប បានបង្ក្រាប បទល្មើសគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យបាន ៨នាក់ រួមនឹងវត្ថុតាងមួយចំនួន។ ការបង្ក្រាបនេះធ្វើនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នៅថ្ងៃទី ២៥ ខែ មីនាឆ្នាំ ២០២២។

លោក សូ បញ្ញា ស្នងការរងនគរបាលខេត្តកែប ទទួលផែនបទល្មើសប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ដោយបានការឯកភាពពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និងការសម្របសម្រួលនីតិវិធី ពីលោក ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តកែប បានចាត់បញ្ជាឱ្យកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងកែប ដឹកនាំដោយលោក វរសេនីយ៍ទោ សូ បញ្ញា ស្នងការរង ទទួលផែនការងារប្រឆាំង គ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនចំនួន ១ ករណី ឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ៨ នាក់ ដកហូតវត្ថុតាង ថ្នាំញៀនចំនួន ៣ កញ្ចប់ ទម្ងន់ ៩,៧២ ក្រាម ម៉ូតូ ៥ គ្រឿង និងទូរស័ព្ទ ៧ គ្រឿង។

លោកវរសេនីយ៍ទោ សូ បញ្ញា បានបញ្ជាក់ទៀតថា គោលដៅទី១ នៅចំណុចមុខរូបសំណាកស្រីស ស្ថិតនៅភូមិ/សង្កាត់កែប ក្រុងកែប ខេត្តកែប ឃាត់ខ្លួនបាន ២ នាក់ ទី១ ឈ្មោះ រស់ ឡាដាំង ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរទិញអេតចាយ (ជាអ្នកជួញដូរ) ២ ឈ្មោះ សុឹមចាន់ណា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកសិករ (ប្រើប្រាស់) អ្នកទាំងពីររស់នៅភូមិកែប សង្កាត់កែប ក្រុងក្រុង ខេត្តកែប។ ដកហូតវត្ថុតាង ថ្នាំញៀន ១ កញ្ចប់តូច ទូរស័ព្ទ ១ គ្រឿង និងម៉ូតូ២គ្រឿង។

គោលដៅទី២ ក្រោយពីឃាត់ខ្លួន និងសួរចម្លើយរួច នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃខែឆ្នាំដែល កម្លាំងបានបន្តទៅឃាត់ខ្លួនមុខសញ្ញាបាន ២ នាក់ទៀត នៅផ្ទះជនសង្ស័យ ឈ្មោះ ហ៊ីម ឌុលឡា ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ឃាត់ខ្លួន ១ ឈ្មោះ ហ៊ីម អាប់ឌុលឡោះ ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប (រក្សាទុកជួញដូរ)។ ២ ឈ្មោះ ចន ម៉ី ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែបខេត្តកែប (ប្រើប្រាស់)។ ដកហូតវត្ថុតាង ថ្នាំញៀន ៣ កញ្ចប់ ទម្ងន់ ៩,៧២ ក្រាម ម៉ូតូ ១ គ្រឿង និងទូរស័ព្ទ ២ គ្រឿង។

លោក សូ បញ្ញា បានបញ្ជាក់បន្ថែមថា គោលដៅទី៣ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបន្តចាប់ខ្លួនមុខ សញ្ញាប្រើប្រាស់គ្រឿងញៀនបានចំនួន ៤ នាក់ទៀត ១ ឈ្មោះ អ៊ុយ ចាន់ឆាយ ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរលក់មីឆារ ២ ឈ្មោះ សេក សុវណ្ណ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ ជាងផ្សារដែក អ្នកទាំងពីរមានទីលំនៅភូមិកែប សង្កាត់កែប ក្រុងក្រុប ខេត្តកែប ៣ ឈ្មោះ ឡេង យ៉ាងកែវ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិថ្មីសង្កាត់ព្រៃធំ ក្រុងក្រុង ខេត្តកែប ៤ ឈ្មោះ ម៉ក់ សួនវិបុល ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរលក់ម្ហូប មានទីលំនៅ ភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញគ្រឿងញៀនកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកែប ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


