Connect with us

សន្តិសុខសង្គម

អភិបាលខណ្ឌទួលគោកណែនាំកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ សង្កាត់ ​លាងដៃឲ្យស្អាតជាមួយ​ល្បែងស៊ីសង​ក្នុងមូលដ្ឋាន

បានផុស

នៅ

លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានណែនាំអោយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ​សង្កាត់ទាំងអស់ត្រូវលាងដៃអោយ​ស្អាតជា​មួយ​ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះថាល្បែងស៊ីសងនេះហើយជាដើមចម​បង្កអោយមានបទល្មើសជា​ច្រើននៅក្នុងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំបែបនេះរបស់លោក ជា ពិសី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ ,សមាជិកក្រុមប្រឹក្សា​និងមានការ​ចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។

លោក ជា ពិសី បានមានប្រសាសន៍លើកឡើងថា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ធ្លាប់បានមានប្រសាសន៍​លើកឡើងជាច្រើនលើករួចមកហើយថា សម្រាប់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ​ត្រូវតែលាងដៃអោយស្អាតជាមួយ​ល្បែងស៊ីសង​គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះថាល្បែងស៊ីសងនេះហើយជាដើមចមនៃបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ អំពើចោរកម្មជាដើម ។ ដូច្នេះ ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ​អោយអស់ពីក្នុងមូលដ្ឋាន​របស់ខ្លួនដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។

ពាក់ព័ន្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោក ជា ពិសី បានលើកឡើងថា ដើម្បី​ញ៉ាំង​អោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រះនាម កិរិណីទេវី ប្រព្រឹត្តទៅមហោឡារិកអធិកអធម ផ្តល់ភាពសប្បាយរីករាយ រក្សាបាន នូវប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិ ស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម នៅក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌទួលគោក អាជ្ញាធរ សង្កាត់ទាំង១០​ផ្សារទាំង៤​ វត្តអារាម សាលារៀន រោងចក្រ សហគ្រាស ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត ។ តុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ ដុតគោមបំភ្លឺ ចងបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ។ ត្រូវណែនាំដល់ ប្រជាពលរដ្ឋឱ្យដោតទង់ជាតិនៅគ្រប់លំនៅឋាន ត្រៀមរៀបចំគ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀន និងធូបជាដើម សម្រាប់ថ្វាយព្រះរតនៈត្រ័យ និងរៀបចំពលីការដ៏សមរម្យ មាននំចំណី ផ្លែឈើជាអាទិ៍ ដើម្បីទទួល ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី។ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព តាមមូលដ្ឋានរបស់ខ្លួន និងណែនាំ​ប្រជាពល​រដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចនាំឱ្យមាន​គ្រោះ​អគ្គិភ័យណាមួយ កើតឡើងជាយថាហេតុ ។ ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការលេងកាំភ្លើង​បាញ់ទឹក ការជះទឹកមានពណ៍ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬ ប៉ាតម្សៅ ។ហាមឃាត់ និងទប់ស្កាត់ការនាំចូល ចែកចាយ ទិញលក់កាំភ្លើងបាញ់ទឹក ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល អសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពដល់​ប្រជាពលរដ្ឋ និងអ្នកដំណើរគ្រប់ប្រភេទ។ ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន ប្រមូល សម្អាត និងដឹកជញ្ជូនសំរាម ដើម្បីបោសសម្អាត ប្រមូល និងដឹកជញ្ជូន សំរាមចេញពីរាជធានីភ្នំពេញ ឱ្យទាន់ពេលវេលា ដើម្បី​ធានា​បាននូវបរិស្ថាន និងអនាម័យស្អាត ។ ត្រូវចាត់តាំងឱ្យមានក្រុមវេនយាមប្រចាំការ ២៤ម៉ោង នៅតាមអង្គភាពរៀងៗខ្លួន ដើម្បីត្រៀម ដោះស្រាយរាល់ការងារដែលចាំបាច់ជូនប្រជាពលរដ្ឋ ក្នុងករណីមានហានិភ័យ ឬ គ្រោះថ្នាក់ណាមួយកើតឡើង ជាយថាហេតុ ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៤ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម