Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួន​លោកនេន​មួយ​អង្គ​ ជាប់ពាក់ព័ន្ធ​នឹងករណី​បាត់លុយ​ជិត ២ ​ម៉ឺនដុល្លារ​ក្នុង​វត្តល្អក់​

បានផុស

នៅ

សមត្ថកិច្ចបានឲ្យដឹងថា​ លោកនេនមួយអង្គត្រូវបានអាជ្ញាធរពាក់ព័ន្ធចាប់ផ្សឹកភ្លាមៗ​ បន្ទាប់ពីជាប់​ពាក់ព័ន្ធ​សង្ស័យនឹងករណីគាស់បន្ទប់ព្រះគ្រូចៅអធិការវត្តល្អក់ យកលុយជិត២ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង​ នាយការិយាល័យព្រហ្មទណ្ឌ​កម្រិតធ្ងន់នៃស្នងការដ្ឋាន​នគរ​បាល​ខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី ១៤ ខែឧសភានេះថា ករណីជនសង្ស័យ​លួចគាស់​ទ្វារបន្ទប់ព្រះគ្រូចៅអធិការវត្តល្អក់ យកលុយជិត២ម៉ឺនដុល្លារនោះ ត្រូវបានកម្លាំងន​គរ​បាលស្រុក​ប្រាសាទបាគងនិងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួនបានជន​សង្ស័យម្នាក់​ជាលោកនេន។

លោកបន្តថា ជនសង្ស័យមានឈ្មោះតឹក សំណាង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិត្រ​ពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

​លោកបន្តថា​ តាមការបំភ្លឺរបស់សមាចារោ​ គ្រួច លន់​ ព្រះជន៦៧ព្រះវស្សា​ ជាចៅអធិការវត្ត​អរញ្ញរង្សី​ហៅវត្តល្អក់ ជាជនរងគ្រោះបានមានសង្ឃដេកាថា ជារៀងរាល់ថ្ងៃព្រះអង្គតែងតែយកលុយ ចំនួន៣០លានរៀលដែលជាលុយបានមកពីការប្រគេនរបស់ពុទ្ធបរិស័ទ្ធប្រគេនទុកសំរាប់ព្យាបាលព្រះរោគ និងលុយចំនួន ១២ ០០០ដុល្លារ ​បូកចូលមានលុយខ្មែរផង​ដែលជាលុយបានមកពីការចូល​រួមរបស់មហាជនជួយសាងសងសាលាអនុវិទ្យាល័យអរញ្ញរង្សី ហើយលុយទាំងនោះ​ព្រះអង្គ​បាន​ដាក់​ក្នុងថង់យាមហើយយកទៅទុកក្បាល​គ្រែខាងកើតលោកសឹងនិង​បានយកខ្នើយគ្របជិត។

លុះនៅថ្ងៃទីវេលាម៉ោង៥.៣០នាទី១២ខែឧសភា ព្រះអង្គបានចេញពីបន្ទប់កុដ្ឋលើរួច​ចុះទៅក្រោម​និងបាន​ឆាន់ចង្ហាន់ពេលព្រឹកនៅសាលាឆាន់រួចនៅ​ចាំទទួលចង្ហាន់នៅទីនោះមិន​បានឡើង​មក​កុដ្ឋវិញ​ទេរហូតដល់ពេលឆាន់ថ្ងៃត្រង់រួចម៉ោងប្រហែល១១.៤០នាទីទើបព្រះអង្គឡើងមកកុដ្ឋវិញ មកដល់កុដ្ឋយកកូនសោរចាក់ស្រាប់តែបាត់មេសោរ ទើបព្រះអង្គចូលទៅមើល​កន្លែងទុកលុយ​ស្រាប់​តែបាត់អស់មិនឃើញតែម្ដង រួចក៏ផ្អើលឆោឡោនិងឃើញមេសោរ​និងដែកថ្នាំង​អំពៅប្រវែង​ជិតមួយ​ម៉ែត្រនៅមុខទ្វាឈៀងខាងត្បូង។

​លោកបន្ថែមថា​ ចំណែកចម្លើយរបស់ជនសង្ស័យឈ្មោះតឹក សំណាង ភេទប្រុសអាយុ១៥ឆ្នាំ​នភភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបរាប់ថា រឿងដែល​លោក​ចៅអធិការបានបាត់លុយខ្លួនសូមបដិសេធ មិនបានលួចយកទេ។

  លោកនាយការិយាល័យ​បន្ថែមថា ឆ្លងតាមការបំភ្លឺរបស់សាក្សីនៅកន្លែងកើតហេតុ ជាច្រើនអង្គ និងពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យឈ្មោះតឹក សំណាង ពិតជាជាប់ពាក់ព័ន្ធនឹងករណី​លួចគាស់​ទ្វារកុដ្ឋបន្ទាប់លោកគ្រូចៅអធិការវត្តល្អក់។បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននករបាលខេត្តសៀមរាប សម្រេច​បញ្ជូន​ខ្លួនជនសង្ស័យខាងលើ ទៅតុលាការដើម្បីមានចំណាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៣៥ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៤៣ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម