សន្តិសុខសង្គម
សមត្ថកិច្ចបង្ហាញមុខសញ្ញាចោរលួចម្នាក់ ក្រោយបង្រ្កាបបាន ៣ ថ្ងៃ
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យជាចោរលួចម្នាក់ ក្រោយបង្រ្កាបនិងឃាត់ខ្លួនអស់រយះពេល៣ ថ្ងៃ បើគិតត្រឹមថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២នេះ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមជនសង្ស័យកាច់សោរយកម៉ូតូ០១ ករណី មានឈ្មោះ ឃុត ប៊ុនធិន ភេទប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងមកកាន់ស្នងការដ្ឋានខេត្តដើម្បីសួរនាំ។


ក្នុងនោះដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៨ លេខតួ ម៉ាស៊ីន 5157967 ពាក់ស្លាកលេខ ភ្នំពេញ 1HN-7466 (មធ្យោបាយជិះធ្វេីសកម្មភាព)។ ក្រៅពីនេះមានសម្ភារ:ល្មើសជាច្រើន ទៀតមានដូចជា÷កូនសោរម៉ូតូចំនួន ២៥ គ្រាប់ ,តួណឺវីស ចំនួន ០២ ដេីម,មួកសុវត្ថិភាពចំនួន ០២។
មុនឈានដល់ការឃាត់ខ្លួន កាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០ ២២ វេលាម៉ោង ០៨ និង១០ នាទីនៅចំណុចផ្សារលើ ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យបានធ្វើសកម្មភាពកាច់សោរលួចយកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ បឿង លក្ខិណា ភេទស្រី អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ខណះជនរងគ្រោះយកម៉ូតូទៅចតមិនបានផ្ញើអ្នកយាមត្រឹមត្រូវ ដែលម៉ូតូ១គ្រឿងនោះម៉ាកហុងដាធុនសេ១២៥ពណ៌ខ្មៅ។

ក្រោយកើតហេតុ ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល។ ឆ្លងតាមការស្រាវជ្រាវស៊េីបអង្កេតទេីបសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនដកហូតវត្ថុតាងពាក់ព័ន្ធតែម្តង។ បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសុំ ណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


