សន្តិសុខសង្គម
ជិះម៉ូតូទៅលេងស្រុក ត្រូវជនសង្ស័យបាញ់បំណងប្លន់យកម៉ូតូរងរបួសធ្ងន់
បុរសជាជនរគ្រោះម្នាក់ ត្រូវជនសង្ស័យធ្វើសកម្មភាបាញ់ចំដងកាំបិតស្មាខាងឆ្វេង ធ្លាយមកខាង មុខរងរបួសធ្ងន់ធ្ងរ ដើម្បីប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារជនរងគ្រោះជិះម៉ូតូចូលផ្ទះអ្នកស្រុកឲ្យគេជួយ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផឹង ផាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិកគោ ឃុំ បន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ស្នាក់នៅ និងធ្វើការនៅផ្សារទឹកថ្លា ផ្លូវជាតិលេខ ៣។

តាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ព្រៃវែង 1V-0648 ធ្វើដំណើរម្នាក់ឯង ចេញពីភ្នំពេញ ទៅផ្ទះរបស់ខ្លួននៅឃុំបន្ទាយចក្រី ពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យជិះម៉ូតូ១គ្រឿងមកពីក្រោយ បាញ់១គ្រាប់ត្រូវចំស្មា ធ្លាយពីក្រោយមកខាងមុខ តែដោយនៅមានស្មារតី ជនរងគ្រោះបានជិះម៉ូតូចូលផ្ទះអ្នកស្រុកដែលនៅជាប់កន្លែងកើតហេតុដើម្បីឲ្យគេជួយ ចំណែកជនសង្ស័យពេលឃើញបែបនេះក៏ជិះម៉ូតូគេចខ្លូនបាត់ ។
ប្រភបានបន្តថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ចូនមកសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជ័យ សេងហ៊ាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច បានឱ្យដឹងដែរថា ជុំវិញការបាញ់ប្រហារនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានជាករណីអ្វីឱ្យប្រាកដនោះទេ ព្រោះមិនទាន់ទទួលបានព័ត៌មានពីជនរងគ្រោះ ហើយជនល្មើសពេលធ្វើសកម្មភាពមិនបានយកទ្រព្យសម្បត្តិជនរងគ្រោះទេ ដូច្នេះមិនអាចសន្និដ្ឋានថា ជាករណីប្លន់ឡើយ ។

ទោះយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការឃាត់ខ្លួនជនដៃដល់ យកមកផ្ដន្តាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


