Connect with us

សន្តិសុខសង្គម

សកម្មភាព​លក់សាច់សត្វព្រៃ​នៅតែ​បន្ត​នៅខេត្តស្ទឹងត្រែង​មិនរអែងសមត្ថកិច្ច

បានផុស

នៅ

ឈ្មួញលក់សាច់សត្វព្រៃនៅផ្សារសាមគ្គីស្ទឹងត្រែងជាមុខសញ្ញាចាស់រាប់ឆ្នាំមកហើយ ដែលធ្លាប់ធ្វើកិច្ចសន្យាផ្តិតមេដៃថាឈប់លក់ តែរហូតមកដល់ពេលបច្ចុប្បន្ននេះនៅតែបន្តលក់ជារៀងរហូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាច់សត្វព្រៃរស់ និងងាប់ត្រូវឈ្មួញប្រមូលទិញយកមកស្តុបតាមផ្ទះ សត្វរស់គេលក់ទៅឱ្យក្រុមឈ្មួញ នៅតាមបណ្ដាខេត្តនានា និងសាច់ងាប់គេដាក់តាំងលក់ដោយចំហរនៅតាមជួរបន្លែ ត្រី សាច់ នៅជុំវិញបវេណផ្សារសាមគ្គីខេត្ត សឹ្ទងត្រែង ដោយមិនខ្លាចញ​ញើត​សមត្ថកិច្ច​ពាក់ព័ន្ធបន្តិចណាសោះឡើយហាក់បីដូចជាគេត្រូវដងត្រូវផ្លែគ្នាអស់ទៅហើយ។

ការបង្រ្កាបសាច់សត្វព្រៃរស់ និងងាប់នៅផ្សារសាមគ្គីគ្រាន់តែដូចជាការវែកចកអញ្ចឹងចាប់ពេលព្រឹកល្ងាចលក់វិញ ហើយអ្នកលក់នោះសុទ្ធសឹងតែជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចធ្លាប់បង្រ្កាបនិងធ្វើកិច្ចសន្យារួចហើយតែរហូតមកដល់ពេលនេះ មុខសញ្ញាលក់សត្វព្រៃរាប់ឆ្នាំទាំងនេះ នៅតែបន្តលក់ជាធម្មតាដោយមិនខ្វល់ពីសមត្ថកិច្ចនោះឡើយ។

តាមការបង្ហើបពីអ្នកបន្លែនៅក្នុងសារសាមគ្គីបាននិយាយថា:រាល់ការបង្ក្រាបរបស់សមត្ថកិច្ចដូចជាគ្មានប្រសិទ្ធភាពនោះទេ មុនពេលសមត្ថកិច្ចជំនាញចុះមកគេបានឃើញអ្នកលក់សាច់សត្វព្រៃយកសាច់ទុកអស់ទើបមមេព្រៃចុះមកដល់ ហាក់បីដូចជាមាន ផ្ទៃក្នុងប្រាប់មុនបាត់ទៅហើយ។ 

ទាក់ទងក្នុងករណីខាងលើនេះ លោក អន ចាន់ សុជាតិនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានប្រាប់អ្នកយកព័ត៌មានថា រៀងរាល់ពេលមន្រ្តីរបស់លោករៀបចំកម្លាំងចុះបង្រ្កាបក្រុមឈ្មួញលក់ដូរសាច់សត្វព្រៃម្តងៗ ក្រុមអ្នកលក់ទាំងនោះ តែងតែដឹងខ្លួនជាមុន ពេលទៅដល់មិនឃើញមានដាក់លក់ឡើយ។

លោកថាបើទោះបីយ៉ាងណាក៏ដោយករណីនេះ លោកនិងធ្វើការចុះស្រាវជ្រាវរកមុខអ្នកពាក់ព័ន្ធនៅពីក្រោយខ្នង ក្រុមឈ្មួញលក់ដូរសាច់សត្វព្រៃខុសច្បាប់នេះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម