សន្តិសុខសង្គម
វ៉ៃបំបែកកញ្ចក់រថយន្តប្រុងលួចលុយ តែរត់មិនរួចម្ចាស់ចាប់ជាប់បញ្ជូនទៅប៉ូលិស
ករណីលួច (កាបូបប្រាក់) និងធ្វើឲ្យខូចខាតដោយចេតនាទ្រព្យសម្បត្តិអ្នកដទៃ (ប្រើដុំថ្មគប់បែកកញ្ចក់រថយន្ត) បានកើតឡើងនៅមុខផ្ទះលេខ ៤៧៩ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៤-០៧-២០២២ ម៉ោង០៤និង៣០នាទី។
ក្នុងហេតុការណ៍នេះ ជនសង្ស័យមានឈ្មោះ លី ទិត្យ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះទី១ មានឈ្មោះ រីម ឃុនណេង ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ និងជនរងគ្រោះទី២ ឈ្មោះ ឆេង សុភា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។


សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ រីម ឃុនណេង បើករថយន្តដឹកត្រីមកឈប់នៅចំណុចកើតហេតុ ដោយពុំបានចាក់សោទ្វាររថយន្តទេ ស្រាប់តែជនសង្ស័យដើរមកបើកទ្វាររថយន្តលួចកាបូបប្រាក់ពណ៌ខ្មៅរបស់ជនរងគ្រោះ (ក្នុងកាបូបមានប្រាក់ ២០ម៉ឺនរៀល) ពេលនោះជនរងគ្រោះម្នាក់ទៀតឃើញស្រែកចោរៗ ជនសង្ស័យក៏យកដុំថ្មគប់កញ្ចក់រថយន្តជនរងគ្រោះបែកកញ្ចក់ខាងមុខ (រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខ ភ្នំពេញ ៣C-២៦៤៦)។
ជនរងគ្រោះទាំង០២នាក់ ក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យរួមកាបូបប្រាក់ពណ៌ខ្មៅ១ និងប្រាក់ ២០ម៉ឺនរៀល ពេលនោះក៏មានប្រជាពលរដ្ឋនាំគ្នាវាយជនសង្ស័យ រួចក៏នាំយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការសាកសួរ។
សមត្ថកិច្ចបានធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យ ក៏រកឃើញវិជ្ជមានមានសារធាតុញៀន៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


