Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង៥នាក់ ករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងប៉ុនប៉ងបង្ករបួសស្នាម

បានផុស

នៅ

កំពង់ឆ្នាំង ៖ ក្មេងទំនើងមួយក្រុមមានគ្នា៥ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននឹងបានកសាងសំណុំរឿងបញ្ជូនទៅ​តុលាការនៅ​ថ្ងៃទី២១ ខែសីហា  ឆ្នាំ ២០២២នេះ បន្ទាប់ពីពួកគេ បាននាំគ្នាយកដុំថ្ម និងកាំបិត ប្រើហឹង្សាកាប់​របងចូលក្នុងស្ថានីយ៍លក់ប្រេងមួយកន្លែងក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង កាលពីម៉ោង ១៧: ៣០ នាទីល្ងាច ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងទំនើងមួយក្រុមបានចូលទៅសួរជនរងគ្រោះឈ្មោះ លឹម  យូអ៊ី ភេទប្រុស  អាយុ៥២ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារ ឆ្នាំង  ក្រុងកំពង់ឆ្នាំង បម្រើការងារក្នុង​ស្ថានីយ៍លក់ប្រេងខាងលើដោយបានសួរថា «មានជេរមេម៉ែអញអត់?» ជនរងគ្រោះឆ្លើយថាអត់បានជេរទេ។ ខណៈក្រុមក្មេងទំនើងក៏ត្រឡប់ទៅវិញ មួយសន្ទុះក្រោយមកក៏លើកគ្នាមកជាច្រើននាក់ ជិះម៉ូតូ០៥គ្រឿ ង ក្នុងដៃមានកាន់ដុំថ្ម និងកាំបិតកាប់របងស្ថានីយ៍លក់ប្រេងបំណងចូលទៅកាប់ចាក់លើជនរងគ្រោះ។

ក្នុងហេតុការណ៍នោះ ជនរងគ្រោះ ក៏បានរាយការណ៍ជាបន្ទាន់ ទៅសមត្ថកិច្ច ក្រោយពីទទួលបាន​បណ្តឹងពី​ជនរងគ្រោះសមត្ថកិច្ចនគរបាលអធិការដ្ឋានក្រុងកំពង់ឆ្នាំង សហការជាមួយសមត្ថកិច្ចនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានចុះមកកន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ ០៥នាក់គឺ ៖

១, ឈ្មោះ  ភឿន  វណ្ណនឿន ភេទ ប្រុស អាយុ ១៨ឆ្នាំ  ទីលំនៅភូមិ  ស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ២, ឈ្មោះ ខៀវ  សុ វណ្ណនី ភេទប្រុស អាយុ ១៤ឆ្នាំ ទីលំនៅភូមិត្រពាំងបី  សង្កាត់ផ្សារឆ្នាំង ។ ៣, ឈ្មោះ ខុម  វ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។

៤, ឈ្មោះ ជឹម គឹមឡេង ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ។ ៥, ឈ្មោះ និន មិនា ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង។

វត្ថុតាងដែលបានដកហូតរួមមានកាំបិតកកុក ០៣, កាំបិតប៉័ងតោ ០១, ជំពាមកៅស៊ូ ០១, គ្រាប់ជំពាម ០៦គ្រាប់(គ្រាប់ថ្ម), ស្លាកលេខម៉ូតូចំនួន ០១សន្លឹក (ស្វាយរៀង 1Q- 3651) ម៉ូតូ ០៣គ្រឿង(ម៉ាកហុងដាឌ្រីម ០២គ្រឿង  សេរីឆ្នាំ២០២០ គ្មានស្លាលេខ និងសេរីឆ្នាំ២០២១ ស្លាកលេខ កំពង់ឆ្នាំង 1L-0773 និង០១គ្រឿងទៀតម៉ាក វីនន័រ ពណ៍ទឹកក្រូចសេរីឆ្នាំ២០១៧ ស្លាកលេខ ភ្នំពេញ 1BG-5983  ។ ចំណែកបក្សពួកមួយចំនួនទៀតបានរត់គេចខ្លួនអស់។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាជន សង្ស័យទាំង ០៥នាក់ ដែលបានឃាត់ខ្លួន ត្រូវបានកសាងសំណុំរឿងចោទ​ប្រកាន់ពីបទ​ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា ដោយត្រូវបញ្ជូនខ្លួននិងវត្ថុតាង ទៅកាន់តុលាការខេត្តចាត់ការបន្តតាមនិតិវិធី ៕

អត្ថបទ៖ ឈៀង ថារិទ្ធ

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម