សន្តិសុខសង្គម
ផ្ទុះអាវុធពីរគ្រាប់នៅស្ពានស្ទឹងមានជ័យបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ជនសង្ស័យម្នាក់បានដកកាំភ្លើងបាញ់ពីរគ្រាប់បណ្ដាលឲ្យមួយគ្រាប់ត្រូវចំជើងឆ្វេងបុរសម្នាក់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលការពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចលើស្ពានស្ទឹងមានជ័យ ជាប់ប្រឡាយលូ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជនីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឮសំឡេងផ្ទុះអាវុធចំនួនពីរគ្រាប់ ហើយនាំគ្នាចេញមកមើលក៏ឃើញបុរសម្នាក់ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំជើងឆ្វេងម្ខាងរងរបួសធ្ងន់។
បើតាមការរៀបរាប់ពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុបានរូបគាត់បានធ្វើដំណើរដោយថ្មើជើង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញជនសង្ស័យម្នាក់ពាក់អាវធំពណ៌ខ្មៅអង្គុយលើម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ហើយបានដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់បណ្ដាលឲ្យមួយគ្រាប់ត្រូវចំជើងឆ្វេងរបស់គាត់ហូឈាម រងរបួសធ្ងន់ បន្ទាប់មកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានពិនិត្យកន្លែងកើតហេតុហើយបានប្រាប់ថា ជនសង្ស័យនិងជនរងគ្រោះធ្លាប់ស្គាល់គ្នា បន្ទាប់មកសមត្ថកិច្ចបាននាំជនរងគ្រោះដាក់តាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកសំបកគ្រាប់សមត្ថកិច្ចយកទុកប្រគល់ជំនាញ ដើម្បីធ្វើការសាវជ្រាវរកជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


