Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​បញ្ជាក់មូលហេតុ​ករណីបុគ្គលិក​សាឡនដេកស្លាប់

បានផុស

នៅ

សមត្ថកិច្ចបានអះអាងថា បុរសឈ្មោះ ងួន ម៉ន អាយុ ២៨ ឆ្នាំ ដេកស្លាប់ ហើយបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១៖ ៤០ នាទីថ្ងៃទី ៣ ខែវិច្ឆិកា ស្ថិតនៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ស្លាប់ដោយសារគាំងបេះដូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាន់ សុខុម ជាមន្ត្រីសមត្ថកិច្ចនគរបាលផ្នែកបច្ចេកទេសនៃអធិការក្រុងបាត់ដំបងបានបញ្ជាក់ថា ជនរងគ្រោះម្នាក់ជាបុគ្គលិកសាឡនដែលបានដេកស្លាប់ដោយមិនដឹងមូលហេតុនៅចំណុចទីតាំងខាងលើ មានឈ្មោះ ងួន ម៉ន អាយុ ២៨ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានមុខរបរជាអ្នកអ៊ុតសក់ និងផាត់មុខ។

ក្រោយបានដឹងហេតុការសមត្ថកិច្ចបានហ៊ុមព័ទ្ធកន្លែងកើតហេតុហើយបានសុំយោបល់ទៅលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តជាមុនដើម្បីសុំសិទ្ធចូលពិនិត្យតាមនិតិវិធីទើបសមត្ថកិច្ចចូលពិនិត្យជុំវិញកន្លែងកើតហេតុនិងលើសពជនរងគ្រោះយ៉ាងយកចិត្តទុកដាក់ស្របតាមបច្ចេកទេសជំនាញពីសមត្ថកិច្ច និងក្រុមគ្រូពេទ្យបានរកឃើញថា ករណី ដែលបណ្តាលឲ្យជនរងគ្រោះស្លាប់គឺបណ្តាលមកពីរោគ គាំងបេះដូង មិនពាក់ព័ន្ធនិងករណីឃាតកម្មណាមួយនោះទេ។

ក្រោយពិនិត្យដឹងអំពីមូលហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅឈ្មោះ អិន សំណាង ត្រូវជាបងថ្លៃសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកប្រភពច្បាស់ការមួយផ្សេងទៀតបានបង្ហើបឲ្យកម្ពុជាថ្មីដឹងថា ជនរងគ្រោះជាមនុស្សភេទទីបីដោយសាតែប្រើប្រាស់ថ្នាំប្រភេទសម្រើបលើសកម្រិតទើបបណ្តាលឲ្យគាំងបេះដូងតែម្តង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម