សន្តិសុខសង្គម
បាញ់២គ្រាប់រដោះខ្លួនបណ្តាលឲ្យបុរសម្នាក់រងរបួស បន្ទាប់ពីប្លន់ម៉ូតូមិនបានសម្រេច
ជនសង្ស័យ២នាក់ប្រដាប់ដោយកាំភ្លេីងខ្លីមួយដេីមគំរាមប្លន់ម៉ូតូពីនារីម្នាក់មិនបានសម្រេចត្រូវបុរសម្នាក់មកជួយ ជនសង្ស័យដកកាំភ្លេីងបាញ់២គ្រាប់បណ្តាលឲ្យចំជេីងរងរបួសហេីយជនសង្ស័យគេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូរបស់ខ្លួនម៉ាកហុងដាស្កូបពីស៊េរីឆ្នាំ២០២២ ពណ៌ប្រផេះ ថ្មីស្រឡាញ មិនទាន់កឹបស្លាកលេខនៅឡើយ ធ្វើដំណើរពីពោធិ៍ចិនតុង ទៅកាន់សួនអ៊ីដេនហ្គាឌិន(EDIN GARDEN) ក្នុងបរិវេណដីអភិវឌ្ឍន៍បឹងកក់ ដើម្បីរង់ចាំមិត្តភ័ក្តិចេញពីធ្វើការត្រលប់ទៅផ្ទះ ដោយបានឈប់ម៉ូតូនៅចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង មកក្បែររួចធ្វើសកម្មភាពប្លន់ម៉ូតូតែជនរងគ្រោះមិនព្រមឲ្យក៏ប្រទាញប្រទង់គ្នាទៅវិញទៅមក ហើយជនសង្ស័យក៏បានដកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក)មកគំរាមធ្វេីឲ្យនាងភ័យរត់គេចខ្លួន។

នារីរងគ្រោះបន្តទៀតថា បន្ទាប់មកជនសង្ស័យម្នាក់បានឡើងជិះម៉ូតូរបស់នាងព្យាយាមបញ្ឆេះជិះរត់គេចដែរ តែមិនអាចបញ្ឆេះ ទើបជនសង្ស័យសម្លុតយកទូរស័ព្ទ តែជនរងគ្រោះនៅតែប្រកែកមិនព្រមឲ្យ ។ ភ្លាមនោះសន្តិសុខដែលយាមម៉ូតូនៅក្បែរនោះក៏ស្រែកថា “ចោរៗ” បង្កការភ្ញាក់ផ្អើលដល់ក្រុមយុវជនដឹកអាហារអនឡាញ ដែលកំពុងនៅជុំគ្នារង់ចាំដឹកអាហារក្បែរនោះ នាំគ្នាររត់ទៅជួយទើបជនសង្ស័យឡើងម៉ូតូជិះរត់គេចខ្លួនតែម្ដង ។
បន្ទាប់មកក្រុមយុវជនដឹកអាហារអនឡាញជិះដេញតាមពីក្រោយជនសង្ស័យស្រែកថា ចោរៗទេីបជនសង្ស័យបាញ់ ២គ្រាប់បណ្តាលឲ្យយុវជនម្នាក់រងរបួសជេីងខាងឆ្វេង បៀមគ្រាប់ជាប់របួសធ្ងន់ ។ ជនរងគ្រោះដែលរបួសមានឈ្មោះ ម៉ៅ វិសាល អាយុ២៤ឆ្នាំ មុខរបរអ្នកដឹកអាហារអនឡាញ។
ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលដេីម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យមកដាក់ទោសតាមច្បាប៕
អត្ថបទ៖ សុខា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


