សន្តិសុខសង្គម
បញ្ជូនម្ចាស់បំណុលឡើងតុលាការរឿងយកដុំថ្មគប់រថយន្ដកូនបំណុល
នគរបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជូនស្ត្រីម្ចាស់បំណុលឡើងតុលាការពាក់ព័ន្ធនិងអំពើហិង្សាយកដុំថ្មគប់កញ្ចក់រថយន្ដកូនបំណុលបណ្ដាលឲ្យរងការខូចខាតពីរគ្រឿង។
ស្ត្រីដែលសមត្ថកិច្ចបញ្ជូនមកតុលាការនេះឈ្មោះ ហុង សុកដ្ឋា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សំណុំរឿងហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនេះ គឺស្ថិតនៅក្នុងចំណាត់ការរបស់លោក លឹម ប៊ុនហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញជាអ្នកសាកសួរ។
នគរបាលបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចមុខផ្ទះលេខ១៨៦ ផ្លូវ២F ស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ម្ចាស់បំណុលឈ្មោះ ហុង សុកដ្ឋា បានទៅទារលុយពីកូនបំណុល ឈ្មោះ ដួង អក្ខរា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះកើតហេតុ ដែលជំពាក់ប្រាក់ហើយមិនទាន់សងតាមថ្ងៃកំណត់ក៏កើតជាជម្លោះផ្ទុះជាហិង្សាតែម្ដង។

ប្រភពព័ត៌មានបានបញ្ជាក់ថា មុនពេលកើតហេតុកូនបំណុលឈ្មោះ ដួង អក្ខរា បានចងការប្រាក់ពីស្រ្តីម្ចាស់លុយចំនួន ១,៥០០ ដុល្លារ ដើម្បីយកទៅរកស៊ី ដោយសន្យាសងជនសង្ស័យទាំងដើមទាំងការសរុប ២,១០០ ដុល្លារវិញ តែកូនបំណុលពុំបានសងប្រាក់ទៅវិញទេតាមការកំណត់។
លុះដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្ចាស់លុយបានទៅដល់ផ្ទះកូនបំណុល (ចំណុចកើតហេតុ) ដើម្បីទារប្រាក់ដែលជំពាក់ ពេលនោះក៏ទាស់ពាក្យសម្តីគ្នា រួចម្ចាស់លុយយកដុំគប់ទៅលើរថយន្តម៉ាក Toyota LanCruiser ពណ៌ខ្មៅ គ្មានផ្លាកលេខបែកកញ្ចក់ខាងក្រោយ, កំពិតទ្វារក្រោយខាងឆ្វេង ហើយគប់រថយន្ត១គ្រឿងទៀត ម៉ាក Toyota Pruis ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ2AJ-5584 បណ្តាលឲ្យកំពិតទ្វារមុខ-ក្រាយខាងស្តាំ។
ពេលនោះម្ចាស់រថយន្ដ ក៏ទូរស័ព្ទប្រាប់សមត្ថកិច្ចហើយសមត្ថកិច្ចចុះទៅដល់បានសួរនាំម្ចាស់បំណុល និងបានទទួលស្គាល់ថា ខ្លួនពិតជាបានយកដុំថ្មគប់ទៅលើរថយន្ត២គ្រឿងខូចខាតមែនដោយមូលហេតុខឹងពេក។
សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ និងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅកសាងសំណុំរឿងបញ្ជូនមកតុលាការតែម្ថង៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


