Connect with us

សន្តិសុខសង្គម

ដុត​កម្ទេច​ចោល​​រថយន្ដ​កែច្នៃ ០២ គ្រឿង លួច​ដឹកឈើ​នៅខេត្តក្រចេះ

បានផុស

នៅ

រថយន្តសាំយ៉ុងកែច្នៃ ២ គ្រឿង ដឹកឈើចេញពីតំបន់ព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ចាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមធ្វើការបង្ក្រាបបាន។ ដោយ​​ខុសពី​ពេល​មុនៗ ឈើប្រគល់​ជូនទៅសមត្ថកិច្ចជំនាញរក្សាទុក ប៉ុន្តែរថយន្តត្រូវ​សមត្ថកិច្ចរឹបអូស​និង​យកទៅកម្ទេចចោល​។

ការកម្ទេច​ចោលរថយន្តដឹកឈើលើកនេះ ធ្វើឡើងនៅវេលាម៉ោង១៦:០០នាទី ស្ថិតក្នុងភូមិភ្ញារង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងថា កងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការបំផ្ទុះនិងដុតកំទេចរថយន្ដសាំយ៉ុងកែច្នៃ ០២ គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ។

រថយន្តសាំយ៉ុងកែច្នៃដឹកឈើទាំង ២គ្រឿងនេះ ត្រូវបានកម្លាំងកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការបង្ក្រាបកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១:៣០នាទី ស្ថិតក្នុងភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបន្តថា ឈើដែលបង្ក្រាបបានប្រគល់​ជូនទៅកម្លាំង​ជំនាញរក្សាទុក ប៉ុន្តែរថយន្តត្រូវយកទៅកម្ទេចចោលតែម្តង។ ជាមួយគ្នានេះ​បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវអត្តសញ្ញាណអ្នកប្រព្រឹត្ត ដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាកាខេត្តបន្តទៀត៕

អត្ថបទ៖ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អំពាវនាវឲ្យសហគ្រាសក្នុងវិស័យសំណង់ រួសរ៉ាន់មកចុះបញ្ជីដើម្បីឲ្យកម្មករទទួលបានការគាំពារសង្គម

ព័ត៌មានជាតិ១៣ នាទីutes មុន

ទាហានថៃឃាត់ខ្លួនជនជាតិថៃ ៣ នាក់ និងខ្មែរម្នាក់ ក្រោយលបឆ្លងអូរចេញពីកម្ពុជាចូលទឹកដីថៃ

ព័ត៌មានជាតិ២៣ នាទីutes មុន

វិសោធនកម្មមាត្រា៣៣៖ រដ្ឋមន្ត្រីយុត្តិធម៌ ថា ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋខ្មែរ

សន្តិសុខសង្គម២៨ នាទីutes មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ១ ម៉ោង មុន

ចិន ចង់ឃើញកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្ម័គ្រខ្លួនចង់ជួយសម្របសម្រួលដោយយុត្តិធម៌

កងការពារអាកាស
ព័ត៌មានជាតិ២៣ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម