សន្តិសុខសង្គម
គ្រោះថ្នាក់អគ្គិភ័យ ឆ្នាំ២០២២ កើតឡើង ៦១៨លើក មនុស្សស្លាប់ និងរបួសជិត ៨០នាក់
លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើងនៅទូទាំងប្រទេស ចំនួន ៦១៨លើកបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៧នាក់ រងរបួសចំនួន ៥៩នាក់ ឆេះផ្ទះចំនួន ៦៩៧ខ្នង និងតូបចំនួន ១០៩តូប។

ថ្លែងបើកការធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅអគារស្ថាបនា ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ធ្នូ នេះ ឧត្តមសេនីយ៍ឯក នេត វន្ថា បានបន្តថា ចំនួនគ្រោះអគ្គិភ័យក្នុងឆ្នាំ២០២២នេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ឃើញថា មានការចយចុះគួរឱ្យគត់សម្គាល់ ខណៈឆ្នាំ២០២១មានថ្នាក់អគ្គិភ័យបានកើតឡើងចំនួន ៧០លើក បានបណ្ដាលឱ្យមនុស្សស្លាប់ ចំនួន ២៤នាក់ របួស ៣៥នាក់។

ឧត្តមសេនីយ៍ឯក នេត វន្ថា បានបន្តទៀតថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យនេះ គឺបណ្ដាលមកពី អគ្គិសនី ៤១,៥៥ ភាគរយ, ប្រើប្រាស់ភ្លើង ៣៨,២៤ ភាគរយ និងក្ដាប់មិនបាន ២០,២១ ភាគរយ។

ឧត្តមសេនីយ៍ឯក នេត វន្ថា បានសំណូមពរដល់អ្នកគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវអនុវត្តវិធានការបង្ការ ពន្លត់អគ្គិភ័យនេះ ឱ្យមានប្រសិទ្ធភាពសុវត្ថិភាពខ្ពស់ និងត្រូវអនុវត្តតាមច្បាប់បទដ្ឋានគតិយុត្តអគ្គិភ័យ ដែលមានចែងនៅក្នុងប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា បញ្ជាក់ថា ការធ្វើសមយុទ្ធនៅពេលនេះ គឺដើម្បីឱ្យបុគ្គលិកនៅក្នុងអគារ ចេះអំពីវិធានការបង្ការ និងពន្លត់អគ្គិភ័យបឋមដោយខ្លួនឯង និងចេះជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ ព្រមទាំងផ្សាភ្ជាប់ជាមួយជំនាញរបស់សមត្ថកិច្ចជាដើម៕

អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់