សន្តិសុខសង្គម
ស្នងការនគរបាលខេត្តកណ្ដាលកំពុងដុតដៃដុតជើងវែងមុខជនដៃដល់ ករណីខ្មាន់កាំភ្លើងបាញ់ក្មេងស្រីអាយុ៤ឆ្នាំរងរបួសធ្ងន់
កណ្ដាល ៖ ស្នងការនគរបាលខេត្តកណ្ដាលកំពុងដុតដៃដុតជើងនៅក្នុងករណីជនដៃដល់មួយរូប ដែលជាខ្មាន់កាំភ្លើងបានបាញ់ទៅលើក្មេងស្រីអាយុ៤ឆ្នាំម្នាក់ធ្លាយពោះរងរបួសធ្ងន់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បាននិយាយនៅក្នុងបណ្ដាញសង្គមតេឡេក្រាមថា «ខ្ញុំបានទទួលករណីនេះហើយ, ជំនាញកំពុងធ្វើការ, រង់ចាំលទ្ធផលចេញពីមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបញ្ជាក់ថា ជាគ្រាប់អ្វី?»។
បើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសបុកឈ្មោះ ម៉ាប់ ពិសាលបានសរសេររៀបរាប់តាមបណ្ដាញសង្គមឲ្យដឹងយ៉ាងដូច្នេះថា «ថ្ងៃទី៣១ ម៉ោង៨ ខ្ញុំបានទទួលដំណឹង១ដែលរន្ធត់! ដំណឹងនោះគឺ ( អាឡូ! កូនយ៉ាត្រូវគេបាញ់ធ្លាយពោះហើយ) ខ្ញុំឮដំណឹងនេះហើយខ្ញុំទទួលយកមិនបានទេ កូនខ្ញុំទើបតែអាយុ មិនទាន់៤ឆ្នាំស្រួលបួលផង ហេតុអ្វីត្រូវជួបរឿងបែបនេះ? ខ្ញុំបានសួរពួកគាត់ថា! នរណាជាអ្នកបាញ់? គ្រប់គ្នាគេមិនដឹង ពីព្រោះពួកគេឮតែសំលេងកាំភ្លើង តែមិនឃើញមនុស្ស ខ្ញុំពិតជាមិនយល់តើហេតុអ្វីរឿងនោះមិនធ្លាក់មកលើខ្ញុំ? ចាំបាច់ធ្លាក់ទៅលើក្មេងដែលគ្នាមិនអ្វីបែបនេះ? គ្នាឈឺចាប់ណាស់តើអ្នកដឹងទេ? រយៈពេល ៣ថ្ងៃហើយដែលពេទ្យមិនទាន់បានធ្វើការវះកាត់យកគ្រាប់ចេញ ពីព្រោះពេទ្យថា វាប៉ះពាល់ធ្ងន់ធ្ងរ សួរថាឈឺចាប់ទេ? តើជនល្មើសនៅទីណា? តើខ្ញុំសង្ឃឹមអ្នកណាដែលអាចជួយខ្ញុំបាន? ឬ ក៏យុត្តិធម៌គ្នាទេសម្រាប់ពួកខ្ញុំ? រឿងនេះកើតហេតុនៅ៖ ខេត្តកណ្តាល ស្រុកស្អាង ឃុំ ស្វាយប្រទាល ភូមិពោធិ៍តាប៉ាង (ទឹងអាង) ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាយុត្តិធម៌នឹងមានសម្រាប់ក្រុមគ្រួសារខ្ញុំ»៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


