សន្តិសុខសង្គម
សមត្ថកិច្ចប្រើពេល៥ម៉ោង ចាប់ខ្មាន់កាំភ្លើង បាញ់ស្រ្តីម្នាក់ នៅក្បែរអគារ The Peak
នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ បង្រ្កាបជនសង្ស័យជនជាតិចិន០១នាក់ ដែលគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ក្រោយដកកាំភ្លើងខ្លីបាញ់ ទៅលើស្រ្តី០១នាក់រងរបួសធ្ងន់ នៅខណ្ឌចំការមន។

ការចាប់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចសណ្ឋាគារDV ផ្លូវ២ធ្នូ ភូមិ៤ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ឯក ម៉ម សាវ៉ន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ដោយទទួលបានព័ត៍មានរាយការណ៍មានករណីបាញ់ស្រ្តីម្នាក់ នៅក្នុងមូលដ្ឋានខណ្ឌចំការមន ភ្លាមៗ លោកបានចុះដឹកនាំដោយផ្ទាល់ ស្រាវជ្រាវជុំវិញទីតាំងកើតហេតុ រហូតដល់រកឃើញថា មុខសញ្ញាបានរត់គេចខ្លួន ទៅកាន់ក្រុងព្រះសីហនុបន្ទាប់ពីសកម្មភាពរួច។


លោកបានបន្តថា រហូតមកដល់វេលាម៉ោង១ រំលងអាធ្រាតថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការ ជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ជនសង្ស័យចំនួន ០១នាក់ នៅចំណុចសណ្ឋាគារDV ផ្លូវ២ធ្នូ ភូមិ៤ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ ZHOU HAO RAN ភេទប្រុស អាយុ25ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និង គ្មានលិខិតឆ្លងដែនហើយធ្វើតេស្តមានសារធាតុញៀន។
សមត្ថកិច្ចបានអោយដឹងថា វត្ថុតាងចាប់យកអាវុធខ្លី ម៉ាកK59 ចំនួន០១ដើម , ទូរស័ព្ទម៉ាក់ IPHONE ចំនួន 03 គ្រឿង និងកាតបន្ទប់ស្នាក់នៅចំនួន 01 សន្លឹក។ ចំពោះអាវុធខ្លីម៉ាកK59 ជនសង្ស័យបានយកទៅភ្លុងចោលនៅក្នុងកន្ត្រកដាក់សំរាម នៅក្នុងហាងបាយចិនមួយកន្លែងក្បែរកន្លែងកើតហេតុ បន្ទាប់មក សមត្ថកិច្ចបានទៅរកឃើញ និងបានធ្វើកំណត់ហេតុចាប់យកដើម្បីចាត់ការតាមនីតិវិធី។


គួររំលឹកផងដែរថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ជនជាតិបរទេសបានរត់ចូលក្នុងរថយន្ដតាក់ស៊ីជាមួយគូរស្នេហ៍មួយគូរ រួចដកកាំភ្លើងបាញ់មួយគ្រាប់បណ្ដាលឲ្យត្រូវនារីស្រស់ស្អាតម្នាក់រងរបួសធ្ងន់នៅមុខអគារ The Peak ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងបញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


