Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តស្វាយរៀង ចុះបង្រ្កាបល្បែងស៊ីសង​អនឡាញ​ក្នុងមូលដ្ឋាន

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

(ស្វាយរៀង): អនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចសតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រ កម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធាន ក្រុមការ ងារបង្ក្រាប ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ទទួលបន្ទុកស្រុកស្វាយជ្រំ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយជ្រំ ចុះត្រួតពិនិត្យទីតាំងមួយកន្លែង ដែលជួលសម្រាប់ដាក់ ម៉ាស៊ីន កុំព្យូទ័រភ្នាល់ស៊ីសងល្បែងអនឡាញ(មាន់ជល់) លួចលាក់បើកលេងខុសច្បាប់ គ្មានការអនុញ្ញាតិត្រឹមត្រូវ និងគ្មាន អាជ្ញាប័ណ្ណ នៅក្នុងភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បន្ទាប់ពីត្រួតពិនិត្យឃើញថា ពុំមានច្បាប់អនុញ្ញាត អាជ្ញាធរ បានដកហូតវត្ថុតាងមួយចំនួនរួមមាន: កុំព្យូទ័រ Laptop ១គ្រឿង ដុំTP-Link ១ និងប័ណ្ណសម្រាប់ចាក់ភ្នាល់។

ក្រោយរឹបអូសបានវត្ថុតាងទាំងនេះ អាជ្ញាធរ បានកសាងសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវីធីបន្ត៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម