សន្តិសុខសង្គម
អាជ្ញាធរខេត្តកោះកុង ចាត់កម្លាំងឃ្លាំមើលការចូលទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនខិលខូច
ក្រោយការចុះអនុវត្តវិធានការច្បាប់ទៅលើខ្ទមអនាធិបតេយ្យសង់លើដីបម្រុងរបស់រដ្ឋ និងក្រុមហ៊ុនឯកជន អាជ្ញាធរខេត្តកោះកុង បានចាត់កម្លាំងជំនាញចុះឃ្លាំមើល និងបង្ក្រាបរាល់សកម្មភាពរបស់ក្រុមជនខិលខូចដែលទន្ទ្រានគ្មានការអនុញ្ញាត។

ម្សិលមិញនេះ តំណាងអយ្យការអមសាលាដំបូងខេត្ត អាជ្ញាធរ មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បានចូលរុះរើខ្ទមដែលសង់បែបអនាធិបតេយ្យលើដីបម្រុងទុករបស់រដ្ឋ និងលើដីក្រុមហ៊ុនឯកជន ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង។ ក្រោយការជូនដំណឹងដល់ម្ចាស់ខ្ទមទាំង ៧៥ នោះស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ប៉ុន្តែពួកគាត់មិនសហការ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដែលជាអ្នកដឹកនាំអនុវត្តវិធានការច្បាប់នេះ បានឲ្យដឹងកាលពីល្ងាចថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ យ៉ាងដូច្នេះថា ការចូលលួចតាំងទីលំនៅជាខ្ទមតូច ធ្វើឡើងតាមការបំផុសបំផុលរបស់ក្រុមដែលតែងកេងផលប្រយោជន៍ពលរដ្ឋទៅប្រព្រឹត្តខុសច្បាប់ ក្រោមហេតុដីនឹងកាត់ឆ្វៀលបែងចែកជូន។

លោកអភិបាលរងខេត្ត គូសបញ្ជាក់ថា អាជ្ញាធរនឹងបង្កើនការការពារពង្រឹងល្បាតឃ្លាំមើលរាល់សកម្មភាពក្រុមជនខិលខូចដែលនៅតែបំណងចង់បានដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។ ដោយឡែកក្រុមហ៊ុនឯកជនដែលទទួលសិទ្ធិសម្បទានវិនិយោគពីរាជរដ្ឋាភិបាល ក៏ត្រូវធ្វើទីស្នាក់នៅ និងមានបុគ្គលិកប្រចាំការការពារដីរបស់ខ្លួនផងដែរ។

គួរកត់សម្គាល់ថា ទាំងដីបម្រុងរដ្ឋស្ថិតនៅក្នុងឃុំជ្រោយប្រស់ និងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Greenrich Group មានផ្ទៃដីសរុបជាង ១០ ម៉ឺនហិកតា កន្លងទៅមានពលរដ្ឋក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន បាននាំគ្នាចូលធ្វើខ្ទមលើដីដោយគ្មានការអនុញ្ញាត ក្រោមហេតុគ្មានដីធ្លីអាស្រ័យ។

ត្រង់បញ្ហានេះ ត្រូវបានអាជ្ញាធរខេត្តកោះកុង អះអាងថា ពួកគាត់មានដីធ្លីអាស្រ័យត្រឹមត្រូវ តែដោយជឿតាមការញុះញង់របស់ក្រុមដែលកេងផលចំណេញបំផុសបំផុលឲ្យធ្វើទង្វើខុសច្បាប់ រួចចែងប្រយោជន៍គ្នា (អ្នកឈ្នះបានដី អ្នកចាញ់បានលុយ)។ ករណីពលរដ្ឋទាំងនោះគ្មានដីពិតប្រាកដ អាជ្ញាធរនឹងស្រាវជ្រាវលម្អិត ដើម្បីស្វែងរកដំណោះស្រាយជូន។

តាមច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រង់មាត្រា ៨១ ចែងថា ៖ រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា ៧១ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ដល់ ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


