សន្តិសុខសង្គម
អាជ្ញាធរក្រុងឱ្យប្រជាពលរដ្ឋហ៊ានរាយការណ៍ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សុវត្ថិភាព
អាជ្ញាធរក្រុងស្ទឹងត្រែងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងម្នាក់ធ្វើជានគរបាលម្នាក់ ជាប្រជាការពារម្នាក់ និងជាអ្នកសារព័ត៌មានម្នាក់ ប្រចាំនៅក្នុងភូមិឃុំ ក្លាហានហ៊ានរាយការណ៍ពីគ្រប់ហេតុការណ៍ដែលកើតមាននៅមូលដ្ឋានមក អាជ្ញាធរដែនដីដែលនៅជិតចំផុត ដើម្បីរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។

លោក ជា ហុកលេង អភិបាលរងក្រុងបានមានប្រសាសន៍នៅក្នុងពិធីប្រកាសទទួលស្គាល់មេភូមិអនុភូមិថ្ងៃទី ១១ កុម្ភៈនេះថា៖ បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពចំនួន០៧ចំនុចរបស់រាជរដ្ឋាភិបាលដោយគ្រាន់តែធ្វើជាភ្នាក់ងារផ្តល់ព័ត៌មានគ្រប់ហេតុការណ៍និងព្រឹត្តិការណ៍ផ្សេងៗដែលកើតមានឡើងពីកត្តាធម្មជាតិក្តី ពីកត្តាមនុស្សក្តីទៅអាជ្ញាធរដែលនៅក្នុងមូលដ្ឋានរបស់យើង។
លោកអភិបាលរងបន្តថា៖ ការធ្វើបែបនេះយើងទទួលបានកាតឆ្លើយតបរហ័សក្នុងការជួយគ្មាទៅវិញទៅមក ដូចជាគ្រោះថ្នាក់ចរាចរណ៍, ហេតុការណ៍ភ្លើងឆេះផ្ទះ, ករណីចោរកម្មផ្សេងៗ ដើម្បីងាយស្រួលដល់សមត្ថកិច្ចមានមូលដ្ឋាច្បាស់លាស់ និងជួយអន្តរាគមន៍បានទាន់ពេលវេលា។

លោក ជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែង បានគាំទ្រដល់ការក្រើនរំឮកនេះ ព្រោះកាលណាប្រជាពលរដ្ឋអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពបានល្អ វាជាចំណែកមួយជួយឲ្យមូលដ្ឋានរស់នៅ មានសន្តិសុខល្អបន្ថែមទៀត ក្នុងពេលដែលអាជ្ញាធរក្រុងរៀបចំ ក្រកួតប្រជែងគ្នា ភូមិនីមួយៗមានសុវត្ថិភាព ដែលផ្តើមចេញពីបងប្អូនទាំងអស់គ្នា។
លោក ធូ ឌិ មេភូមិអូពងមាន់១ចូលកាន់តំណែងជាមេភូមិបានបញ្ជាក់ថា៖ កិច្ចការងារនេះលោកប្រឹងប្រែងផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋយើងនៅក្នុងភូមិឱ្យចូលរួមអនុវត្តព្រោះបច្ចុប្បន្ននៅតាមគ្រួសារនិមួយៗសុទ្ធសឹងតែទូរសព្វទំនើបប្រើប្រាស់ដូចនេះអាជ្ញាធរភូមិនិងផ្តល់លេខទូរស័ព្ទឱ្យគ្នាទៅវិញទៅមកដើម្បីងាយស្រួលក្នុងការផ្តល់ព័ត៌មាន។

សូមបញ្ជាក់ថា៖ នេះជាយន្តការមួយផ្តើមចេញពីយើងទាំងអស់គ្នាហើយបងប្អូនប្រជាពលរដ្ឋភ្ញាក់រលឹកនាំគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុចរួមមាន គ្មានចោរលួចចោរប្លន់, គ្មានគ្រឿងញៀន, គ្មានល្បែងស៊ីសងខុសច្បាប់, គ្មានអំពើហង្សាក្នុងគ្រួសារ, គ្មានអំពើអនាចារ, និងគ្មានក្មេងទំនើង, និងគ្មានគ្រោះមហន្តរាយផ្សេងៗជាដើម៕

អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


