សន្តិសុខសង្គម
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីលួចគ្រឿងអលង្ការជាច្រើនលើកសរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារ
ភ្នំពេញ ៖ ស្ត្រីម្នាក់ ដែលមានជំនាញធ្វើសកម្មភាពលួចគ្រឿងអលង្ការជាច្រើនលើក សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលជំនាញចាប់ឃាត់ខ្លួនយកមកសាកសួរ ដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងផ្នែកយុត្តិធម៌ នៃអធិការនគរបាលខណ្ឌដូនពេញ សហការប៉ុស្តិ៍រដ្ឋបាលចតុមុខ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួច(គ្រឿងអលង្ការដែលមានតម្លៃសរុបជាង ៤៦៥០ដុល្លារ)ស្ថិតនៅចំណុច មុខផ្សារផេនសល់មាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ សឿម ធារី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ជាប ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវព្រះមុន្នីវង្ស ភូមិ២ សង្កាតស្រះចក។
ដោយឡែកវត្ថុតាងដកហូតរួមមាន លោហធាតុពណ៌ទង់ដែក មានតម្លៃ៤៦៥០ដុល្លារ ចំនួន០១ឈុត
– ទូរសព្ទដៃម៉ាកXaoml ពណ៍ខ្មៅ ចំនួន០១គ្រឿង
– នាឡិកាដៃម៉ាក MICHAEL KORS ពណ៍មាស ចំនួន០១គ្រឿង។
មន្ត្រីជំនាញ បានបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើ ធ្លាក់បានសកម្មភាពប្រព្រឹត្តលួច វត្ថុមានតម្លៃ ជាច្រើនលើក សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារអាមេរិកផងដែរ ចុងក្រោយអស់លក្ខណ៍ត្រូវបានកម្លាំងនគរបាលជំនាញចាប់ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបន្តនីតិវិធីច្បាប់៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


