សន្តិសុខសង្គម
អគ្គិភ័យឆេះខ្ចុះទទួលភ្ញៀវចំនួន៥ ក្នុងហាងម៉ាន់នី ហ្គោលស៊ីតធី KTV
គ្រោះអគ្គិភ័យមួយបានឆាបឆេះខ្ចុះស្បូវក្នុងភោជនីដ្ឋានមួយកន្លែងបង្កការភ្ញាក់ផ្អេីលនារីៗបុគ្គលិករត់ជាន់ជេីងគ្នា និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅហាងយីហោ ម៉ាន់នី ហ្គោលស៊ីតធី KTV ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ជីង ម៉ាប់ ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរថៅកែហាងខាងលេី។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងហាងខាងលេីមិនទាន់មានភ្ញៀវចូលផឹកស៊ីនៅឡេីយទេ គឺមានតែបុគ្គលិកប្រចាំការតែប៉ុណ្ណោះ ហេីយនៅមុនពេលកេីតហេតុគេបានឃេីញមានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងខ្ចុះសម្រាប់ទទួលភ្ញៀវចូលផឹកស៊ីយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់ខ្ចុះចំនួន៤ទៀតសរុប៥ ដែលសង់ជាប់ៗគ្នា។ ភ្លាមនោះបុគ្គលិកដែលបម្រេីការក្នុងហាងនោះនាំគ្នាជួយពន្លត់តែដោយសារខ្ចុះប្រកស្បូវងាយនឹងឆាបឆេះមិនអាចគ្រប់គ្រងបានក៏ហៅកងប្រតិបត្តិការរុករក និងសង្រ្គោះកងពលតូចលេខ៧០ ចេញមកអន្តរាគមន៍ភ្លាមៗចៀសវាងរាលដាល់ឆេះកាន់តែខ្លាំង។

ក្នុងរវង្វង់ប្រត្តិបតិការបង្កាគ្រោះអគ្គិភ័យខាងលេីនេះកម្លាំងកងសង្គ្រោះប្រេីប្រាស់អស់ឡានទឹកចំនួន២រថយន្ត ស្មើនឹង ១៦ម៉ែត្រគូប ហេីយអគ្គិភ័យក៏រលត់ទៅវិញ ដោយខូចខាតខ្ចុះប្រកស្បូវចំនួន៥ តែមិនមានមនុស្សរងរបួសនោះទេ៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


