សន្តិសុខសង្គម
រដ្ឋបាលរាជធានីភ្នំពេញដឹកសំរាមទៅចាក់ចោល និងដុតជាង ១ លានតោន
នៅក្នុងរយៈពេល ១ ឆ្នាំ ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានដឹកសំរាមយកទៅចាក់ និងដុតកំទេចចោលនៅទីលានចាក់សំរាមដង្កាបានចំនួនជាង១លានតោន។
នេះបើតាមការបញ្ជាក់របស់លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើឡើងនៅថ្ងៃទី០៩ និងទី ១០ មីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វា។

លោក សេង វណ្ណៈ បានលើកឡើងថា៖ ការគ្រប់គ្រងសំណល់ និងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់សិទ្ធិអោយយក្រុមហ៊ុនឯកជន ចំនួន៣ រួមមានក្រុមហ៊ុន S (Supe, ក្រុមនហ៊ុនMinuta និងក្រុមហ៊ុនស៊ីនទ្រី និងសាខាកាកបាទក្រហម រាជធានីភ្នំពេញ ធ្វើការផ្តល់លើសេវាកម្មប្រមូល និងដឹកជញ្ជូនសំណល់វេជ្ជសាស្ត្រ។
សម្រាប់រយៈពេល១ឆ្នាំពេញ សំរាមដែលបានដឹកយកទៅចាក់ និងដុតកំទេចនៅទីលានចាក់សំរាមដង្កាមានចំនួន ១.២៨៨.២២២,៥៥តោន។

បន្ថែមពីលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឡើងវិញ នូវកិច្ចសន្យាការពារបរិស្ថាន នៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម អាជីវកម្ម និងសេវាកម្ម បានចំនួន ៤៨០មូលដ្ឋាន និងបានត្រួតពិនិត្យការផ្តល់សេវា ប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង តាមទីប្រជុំជន និងកំណត់តម្លៃសេវាសំរាម-សំណល់រឹងនៅ តាមបុរី និងខ្នងផ្ទះ បានចំនួន ២២១០ខ្នងផ្ទះ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


