សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងករណីឃាតកម្មលើយុវជនម្នាក់កាលពីខែមករាកន្លងទៅ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធករណីឃាតកម្មបណ្ដាលយុវជនម្នាក់ស្លាប់កាលពីថ្ងៃទី២១ ខែមករា កន្លងទៅ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩និង០០នាទី និងដកហូតវត្ថុតាងម៉ូតូម៉ាកអ៊ិចស៊ិនទ័រ ពណ៌ខ្មៅ គ្មានផ្លាកលេខ១គ្រឿង។

បើតាមរបាយការណ៍ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទី១ឈ្មោះ ប្រាក់ វិដន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ទី២ឈ្មោះ គូ កក្កដា ហៅកាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ និងទី៣ឈ្មោះ ហ៊ឹម ប៊ុននី ហៅនុយ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិពេជ្រចង្វា ឃុំបឹងត្រាញខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ចំណែកជនរងគ្រោះឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ២០ឆ្នាំនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់។

របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២៣ វេលាម៉ោង០២រំលងអាធ្រាតុ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៦៧-៦៨ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ជនសង្ស័យមួយក្រុមមានគ្នាចំនួន០៥នាក់ជិះម៉ូតូ០២ គ្រឿង(ម៉ាកឌ្រីមសង់សេ125 មួយគ្រឿង និងម៉ាក អ៊ិចស៊ិនទរ័មួយគ្រឿង) បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះ ខណៈដែលកំពុងបើកម៉ូតូឌុបគ្នាជាមួយឈ្មោះ គឺ ជា ភេទប្រុស អាយុ២៧ឆ្នាំ បណ្ដាលឲ្យត្រូវមួយដុំថ្មចំទ្រូងរងរបួសធ្ងន់ដួលធ្លាក់ពីលើម៉ូតូ ត្រូវបានមិត្តភក្កិ និងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ តែជាអកុសលជនរងគ្រោះបានស្លាប់ក្រោយពីដឹកដល់មន្ទីរពេទ្យ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញបានសហការណ៍ស្រាវជ្រាវឃាត់ខ្លួនបានចំនួន៣នាក់ ចំណែកបក្ខពួកពីរនាក់ទៀតកំពុងគេចខ្លួនមាន ទី១ឈ្មោះ សេង រ៉ានុត ភេទប្រុស អាយុ២៩ឆ្នាំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញខាងត្បូង ស្រុកសំរោង និងទី២ឈ្មោះ ប្រាក់ ប្រុសពៅហៅស៊ុត ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រែងខាងត្បូង ស្រុកសំរោង។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ