សន្តិសុខសង្គម
ឆេះរោងចិញ្ចឹមជ្រូកក្នុងកសិដ្ឋានមួយកន្លែង ងាប់ជ្រូកជិត៤០ក្បាល
ជ្រូកប្រមាណជិត៤០ក្បាល បានងាប់រដូករណែលពេញដី បន្ទាប់ពីមានអគ្គិភ័យមួយបានឆាបឆេះទៅលើកសិដ្ឋាន ដែលចិញ្ចឹមជ្រូកទាំងនោះទាំងព្រលឹម។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៥ព្រឹក នៅចំណុចក្រុម១៧ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមានករណីគ្រោះអគ្គីភ័យមួយបានកើតឡើងបណ្តាលអោយឆេះរោងកសិដ្ឋានចិញ្ចឹមជ្រូក ដែលមានបណ្តោយ៤០ម៉ែត្រ និងទទឹង២០ម៉ែត្រ។
តាមការរៀបរាប់ពីម្ចាស់កសិដ្ឋានឈ្មោះ អៀង អេង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបញ្ជាក់ថា នៅក្នុងរោងកសិដ្ឋានទាំងមូលនោះមានជ្រូកទាំងអស់៧០ក្បាល សុទ្ធសឹងជាជ្រូកសាច់ទាំងអស់ ហើយក៏មានទម្ងន់ធំៗគ្រាន់បើដែរហើយ។

ម្ចាស់បានបន្តទៀតថា នៅពេលទៀបភ្លឺក៏ស្រាប់តែមានអណ្តាតភ្លើងបានឆាបឆេះរោងទាំងមូលតែម្តង ដោយមិនអាចទប់ស្កាត់បានឡើយ រហូតធ្វើអោយរោងកសិដ្ឋានរបស់លោកឆេះខ្ទេចដល់ដី និងធ្វើអោយជ្រូកងាប់សរុប៣៨ក្បាល ដែលមូលហេតុឆេះ បើតាមការសន្និដ្ឋានគឺបណ្តាលមកពីទុស្សេខ្សែភ្លើង ទើបបង្កទៅជាអគ្គិភ័យបែបនេះ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


