សន្តិសុខសង្គម
មន្ត្រីសាលាឃុំអង្កោលម្នាក់ បើករថយន្ដក្រឡាប់បុកបង្កាន់ដៃស្ពានស្លាប់បាត់បង់ជីវិតដោយខ្លួនឯង
លោក ប៉ូញ សំបូរ ជាមន្ត្រីសាលឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានបើករថយន្ដក្រឡាប់បុកបង្កាន់ដៃស្ពានបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតដោយខ្លួនឯងនៅកន្លែងភ្លាមៗ។

ករណីបើករថយន្តក្រឡាប់បុកបង្កាន់ដៃស្ពានគ្រោះថ្នាក់ដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី យប់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចស្ពានព្រែកតានេន ដែលស្ថិតនៅក្នុងភូមិភ្នំលាវ ឃុំពងទឹកស្រុកដំណាក់ចង្អើរ ខេត្តកែប។

បើតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ូញ សំបូរ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីសាលាឃុំអង្កោល រស់នៅក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បាបបើករថយន្ដម៉ាក camry បាឡែន ពណ៌ ស ពាក់ផ្លាកលេខ កែប ២B.០០៩៩។

បើយោងតាមរបាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះបានបើកបរ រថយន្ដនៅតាមបណ្ដោយផ្លូវថ្មីប្របមាត់សមុទ្រដោយបាន មកពីកម្មវិធីការមួយកន្លែងនៅភូមិភ្នំលាវនៅជប់ផ្លូវប្របមាត់ឆ្នេរសមុទ្រអង្កោល លុះពេលបើករថយន្តមកដល់ចំណុចកន្លែងកើតហេតុ ក៏បានក្រឡាប់បុកបង្កាន់ដៃស្ពានស្លាប់បាត់បង់ជីវិតដោយខ្លួនឯងតែម្ដង។

ក្រោយពេលកើតហេតុសាកសពជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តកែប បានដឹកសពជនរងគ្រោះយកទៅប្រគល់ជូនដល់ក្រុមគ្រួសារសាច់ញាតិនៅគេហដ្ឋានដើម្បីធ្វើបុណ្យទៅតាមប្រពៃណី រីឯចំណែករថយន្តត្រូវបានសមត្ថកិច្ចបានប្រគល់ជូនឱ្យក្រុមគ្រួសារយកទៅជួសជុលដើម្បីប្រើប្រាស់វិញ៕
ដោយ ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


