សន្តិសុខសង្គម
ក្រុមអ្នករកស៊ីដឹកចេកផ្ទុះការតវ៉ាជាមួយមន្ត្រីគយព្រំដែនព្រែកចាក ករណីបង្គាប់ឱ្យបង់លុយមួយជើង៥០ម៉ឺនរៀលក្នុងមួយតោន
កំពត ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្រុមអ្នករកស៊ីដឹកចេកចេញពីប្រទេសវៀតណាមឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដែលស្ថិតនៅក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត បានផ្ទុះការតវ៉ាជាមួយមន្ត្រីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ករណីបង្គាប់ឱ្យបង់លុយមួយជើងចំនួន៥០ម៉ឺនរៀល ក្នុងមួយតោន។

ប្រជាពលរដ្ឋជាអ្នករកស៊ីដឹកចេកចេញពីប្រទេសវៀតណាមទាំងអស់បានលើកគ្នាមកតវ៉ានៅមុខទីស្នាក់ការគយ ដើម្បីសុំបង់លុយឱ្យគយដូចមុនដដែល ពោលគឺបង់ចំនួនត្រឹម១៥ម៉ឺនរៀលក្នុងមួយជើងដូចកាលពីមុនវិញ។

ពលរដ្ឋរកស៊ីដឹកចេកពីប្រទេសវៀតណាមជាច្រើនឆ្នាំម្នាក់ទៀតបានប្រាប់ឲ្យដឹងថា កាលពីមុនៗដឹកចេកពីវៀតណាម ជួនកាលដឹកតិច ជួនកាលដឹកច្រើន ហើយគយក៏យកលុយតាមមើលឃើញជាក់ស្ដែងមិនលើសពី១៥ម៉ឺនរៀលនោះឡើយ។
ប្រជាពលរដ្ឋអ្នករកស៊ីម្នាក់ទៀតបានប្រាប់ដែរថា នៅដើមខែកក្កដា ឆ្នាំ២០២៣ នេះស្រាប់តែមន្ត្រីគយបានជូនដំណឹងដល់អ្នករកស៊ីដឹកទំនិញចេញពីប្រទេសវៀតណាមទាំងអស់ ដែលមានរថយន្ត និងរ៉ឺម៉ក ត្រូវបង់លុយគិតជាតោនទៅវិញ ក្នុងចេកមួយតោន គយបង្គាប់ឱ្យបង់លុយ ៥០ម៉ឺនរៀល បើច្រើនតោនគិតតាមចំនួនលុយនោះទៅ។ អ្នកដឹកចេករូបនោះនិយាយបន្តថា សុំអង្វរគយឱ្យយកដូចពីមុនត្រឹមតែដឹកកន្លះឡាន១៥ម៉ឺនរៀលបានហើយ ទើបប្រជាពលរដ្ឋអាចរកស៊ីមុខរបរនេះបាន។

អ្នករកស៊ីដឹកជញ្ជូនផ្លែចេកចេញពីប្រទេសវៀតណាម បាននិយាយបន្តទៀតថា ដោយសារតែគយមិនព្រមចុះតម្លៃបង់លុយ ទើបក្រុមអ្នករកស៊ីដឹកចេកចេញពីប្រទេសវៀតណាមទាំងអស់គ្នា បានមកធ្វើការតវ៉ាប្រមាណជាង១០០នាក់ និងនាំយករថយន្តទាំងអស់មកជាមួយទៅឈប់នៅមុខទីស្នាក់ការរដ្ឋាករគយតែត្រូវលោក ជ្រុន សុខឃីន អនុប្រធានការិយាល័យគយនិងរដ្ឋាករព្រែកចាក់រារាំង។

លុះក្រោយមក ស្រាប់តែមានមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិបានមកជួយសម្របសម្រួល ទៅដល់ប្រជាពលរដ្ឋនិងស្ថាប័នគយទើបព្រមព្រៀងគ្នា។

លោក ជ្រុន សុខឃីន មន្ត្រីគយបានណែនាំទៅអ្នកដឹកចេកថា អ្នកដឹកចេកទាំងអស់អាចដឹកជញ្ជូនតាមធម្មតាដូចរាល់ដងបានវិញដដែល។
ពលរដ្ឋអ្នកតវ៉ាម្នាក់បានសង្កេតឃើញថា នៅទីស្នាក់ការគយ អង្គុយចាំត្រួតពិនិត្យមុខទំនិញចេញចូល នៅច្រកទ្វារអន្តរជាតិព្រៃចាក មានក្រុមស្លៀកពាក់ស៊ីវិល២នាក់ ដេញតាមចាប់ឡានដឹកទំនិញ ដោយជិះម៉ូតូកាកមុខរថយន្តទារលុយជារៀងរាល់ថ្ងៃ។ ពលរដ្ឋបន្តទៀតថា មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខ្សត់ណាស់មែនទេ បានជាប្រើកម្លាំងមនុស្សក្រៅក្របខណ្ឌរដ្ឋមកចាំដេញតាមឡានដឹកទំនិញទារលុយបែបនេះទៅវិញ៕
ដោយ ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


