សន្តិសុខសង្គម
ចំណតបេនឡានថ្មី-ចាស់ខេត្តបន្ទាយមានជ័យ ត្រូវពួកឈ្មួញព័ទ្ធរបងយកធ្វើជាកម្មសិទ្ធិផ្ដាច់មុខ មិនឲ្យអាជីវករចូលលក់ដូរ
បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បេនឡានចាស់ដែលបន្សល់ទុកតាំងពីជំនាន់បារាំងនៅចំកណ្តាលបេះដូងខេត្តបន្ទាយមានជ័យ ចំណែកបេនឡានថ្មី វិញគេសាងសង់ជិត៣០ឆ្នាំហើយ នៅខាងកើតបេនឡានចាស់ បេនឡានទាំង២នេះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័យ ត្រូវពួកក្រុមឈ្មួញកំពុងឲ្យកូនចៅហ៊ុមរបងព័ទ្ធជុំវិញយកធ្វើជាកម្មសិទ្ធិផ្តាច់មុខហើយ ពួកក្រុមឈ្មួញទាំងនោះសំអាងថាដាច់អាណត្តិហើយ។

បើតាមការអះអាងរបស់ឈ្មោះ ឈៀង គិរីរ័ត្ន ម្ចាស់អាជីវកម្មវិនិយោគទុនម្ចាស់ចំណតរថយន្តតូចធំទាំង២បានឲ្យដឹងថា តាមកិច្ចសន្យាធ្វើអាជីវកម្មភាស៊ីចំណតរថយន្តក្រុងតូចធំ ទាំង២ ចុះថ្ងៃទី១ ខែមករា ឆ្នាំ ២០០៨ រវាងឈ្មោះ ឈៀងគិរីរ័ត្ន ជាមួយនឹងមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ហើយបញ្ចប់សិទ្ធិ វិនិយោគប្រគល់ជូនសាលាខេត្តវិញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៣ ការជួលតូបនិងទីតាំងអាជីវកម្ម និងក្រុមអ្នករត់តាក់ស៊ី ក្នុងបរិវេណចំណតរថយន្តទាំង២និងត្រូវបញ្ឈប់ជាបន្ទាន់ចាប់ពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣ជាកំហិត។

លុះនៅព្រឹក ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣នេះ មានអាជីវករធ្វើអាជីវកម្ម និងអ្នករត់តាក់ស៊ី ក្នុងបរិវេណចំណតរថយន្តទាំង២ជាច្រើនរយនាក់ មានការជ្រួលច្របល់យ៉ាងខ្លាំង ម្នាក់ៗនាំគ្នានិយាយថា មិនចេញជាដាច់ខាត ព្រោះម្នាក់ៗលក់ និងអ្នករត់តាក់ស៊ី តពូជជិត៣០ឆ្នាំមកហើយ។ ពួកគាត់បានបញ្ចេញ លិខិត សជណ ២សន្លឹក ដែលមានន័យថា យោងតាមប្រសាសន៍របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តបន្ទាយមានជ័យសម្តេចបានបញ្ជាក់ថា មិនមានការដោះដូរចំណតរថយន្តក្រុងសេរីសោភ័ណខេត្តបន្ទាយមានជ័យនោះឡើយ ដោយរក្សាទុកចំណតរថយន្តដែលសល់ពីសម័យបារាំងមួយនេះឲ្យប្រជាពលរដ្ឋប្រកបមុខរបរជាបន្តទៀត។

និងយោងតាមលិខិតលេខ ១៣ ៥៣ សជណ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥របស់ទីស្តីការគណៈរដ្ឋមន្ត្រី លិខិតលេខ ៦២៧ សជណ ផល ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី លិខិតលេខចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៦របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន ចំណាររបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ យោងខាងលើទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមលុបចោលការដោះដូរទីតាំងចំណតរថយន្តក្នុងក្រុងសិរីសោភ័ណយកទៅដាក់កន្លែងផ្សេងជាដាច់ខាត ទោះបីបេនឡាននេះដាច់អាណត្តិក៏ដោយ ប្រគល់ទៅឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ កាន់កាប់ក៏ដោយរក្សាបេនឡានចាស់ថ្មីនេះទុកនៅដដែល។

អាជីវករ លក់ដូរក្នុងបេនឡាន និងអ្នករត់តាក់ស៊ីទាំងអស់បាននាំគ្នានិយាយថា បើគេដេញពួកគាត់ទាំងកំរោល ឲ្យចេញពីបេនឡានឲ្យបានឆាប់បំផុត បើរាល់ថ្ងៃនេះពួកគាត់សង្ឃឹមតែលើតូបលក់ដូរនិងរត់តាក់ស៊ីបានលុយបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិតនិងសម្រាប់បង់អង្គការតែប៉ុណ្ណោះទៅថ្ងៃមុខតើឲ្យពួកគាត់គិតយ៉ាងណា៕
ដោយ ៖ វ៉ាន់ ណាង











-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង