សន្តិសុខសង្គម
នគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនក្រុមជនដៃដល់៦នាក់ ក្រោយកាប់យុវជនម្នាក់ដាច់កដៃ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនដៃដល់ចំនួន៦នាក់ ពាក់ព័ន្ធករណីកាប់យុវជនជនម្នាក់បណ្ដាលឲ្យដាច់កដៃម្ខាងកាលពីថ្ងៃទី០២ ខែកញ្ញា កន្លងទៅ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឲ្យដឹងថា ក្រោយកំណត់មុខសញ្ញាច្បាស់ការ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣៦នាទី លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់ នៃអធិការដ្ឋានគរបាលស្រុកក្រគរ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ជាបក្ខពួកក្រុមជនបង្កមានឈ្មោះ ឈន ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ នៅចំណុចផ្ទះជនសង្ស័យ ភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។

លោកអធិការបន្តថា លុះដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង១០នាទី កម្លាំងជំនាញសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានចុះបង្រ្កាប និងឃាត់ខ្លួនបក្ខពូកបានចំនួន៥នាក់បន្ថែមទៀតដើម្បីយកមកអនុវត្តតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី ក្រុមជនដៃដល់បានកាប់ទៅលើជនរងគ្រោះឈ្មោះ ឆ ឈន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង បណ្តាលឲ្យដាច់កដៃខាងឆ្វេង ដែលបានប្រព្រឹត្តិនៅចំណុចផ្លូវ៦០ម៉ែត្រវាងក្រុង ស្ថិតនៅភូមិតាកុយ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយក្រោយពីធ្វើសកម្មភាពរួចក្រុមជនដៃដល់បាននាំគ្នាគេចខ្លួនបាត់អស់៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


