សន្តិសុខសង្គម
ឆក់កាបូបបានសម្រេច ជិះទៅបុកម៉ូតូ ២ គ្រឿង បណ្ដាលឲ្យជនសង្ស័យស្លាប់ភ្លាមៗ
ជនសង្ស័យម្នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន ក៏ជ្រុលបុកម៉ូតូ ២ គ្រឿង ទៀត បណ្ដាលឲ្យបោកក្បាលស្លាប់ខ្លួនឯងភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចក្រោមស្ពានអាកាសចោមចៅ។ ជនរងគ្រោះឈ្មោះ សាំង នីតា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JE 6152 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចក្រោយស្ពានអាកាសចោមចៅ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JA 6458 មកពីក្រោយធ្វើសកម្មភាពឆក់កាបូបដែលជនរងគ្រោះដាក់នៅខាងមុខបានសម្រេច ហើយព្យាយាមគេចខ្លួនឆ្ពោះទៅតាមមហាវិថីសហព័ន្ធរុស្ស៊ី។ លុះពេលទៅដល់ចំណុចភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ជនសង្ស័យបានបត់ឆ្លងផ្លូវ ក៏ជ្រុលបុកម៉ូតូហុងដា Beat មួយគ្រឿង ហើយបន្តទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ ចំណែកជនសង្ស័យបានបោកក្បាលស្លាប់ភ្លាមៗ។ ចំពោះក្នុងកាបូបជនរងគ្រោះ គឺបានទូរស័ព្ទមួយគ្រឿង និងលុយ៩ម៉ឺនរៀល។

ក្រោយកើតហេតុជនរងគ្រោះដែលជនសង្ស័យជិះម៉ូតូបុកឲ្យរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកសម្ភារៈត្រូវបានប្រគល់ជូននារីរងគ្រោះវិញ។ ដោយឡែកសពជនសង្ស័យ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តគោកចំបក់ រង់ចាំស្វែងរកសាច់ញាតិ៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


