សន្តិសុខសង្គម
Update៖ ករណីអគ្គិភ័យនៅខណ្ឌបឹងកេងកងផ្ដើមចេញពីការឆ្លងចរន្ដលើបង្គោលភ្លើងនៅជាប់ផ្ទះ
ផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន២ល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ ៥៣អាបេ ផ្លូវលេខ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ លឹម ម៉េងហៃ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលក់ធុងបាស។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកេីតហេតុមានការឆ្លងចរន្ដអគ្គីសនីពីកាប៊ីនភ្លេីងនៅបង្គោលជាប់ផ្ទះកេីតហេតុ។ បន្ទាប់មកក៏មានអណ្ដាតភ្លេីងឆាបឆេះឡេីងយ៉ាងសន្ធោសន្ធៅដល់ផ្ទះចំនួន២ល្វែងជាប់គ្នា ទេីបមានអាជ្ញាធរមូលដ្ឋានចុះមកដល់ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងចេញមកធ្វេីអន្តរាគមន៍បាញ់ទឹកពន្លត់។

ក្នុងករណីនេះ សមត្ថកិច្ចជំនាញបានបញ្ចាក់ថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះជាប្រភេទសំណង់ថ្ម ទំហំ១០ម៉ែត្រ គុណ ២៥ម៉ែត្រ រួមទាំងសម្ភាររួមមាន ម៉ូតូហុងដា PCX ចំនួន១ គ្រឿង ធុងបាស៦០គ្រឿង ទូរទស្សន៍ចំនួន២ គ្រឿង កាមេរ៉ាសុវត្ថិភាពចំនួន២ឈុត សម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ក្នុងនោះពុំមានមនុស្សបាត់បង់ជីវិតនោះទេ តែមានមនុស្សចំនួន០១នាក់ (ភេទប្រុសរបួសស្រាល) ជាមន្រ្តីការិយាល័យអគ្គិភ័យ ។

គួរបញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះ កម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៩រថយន្ត ស្មើនឹង ៧៦ម៉ែត្រគូប៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


