សន្តិសុខសង្គម
ថៃរឹបអូសបារីខុសច្បាប់នាំចេញពីកម្ពុជាជិត ២ ម៉ឺនកញ្ចប់
បារីអត់ច្បាប់ដែលមានចំនួន ៨ យីហោឆ្លងកាត់ព្រំដែនពីប្រទេសកម្ពុជា ចូលទៅក្នុងទឹកដីថៃត្រូវបាន កម្លាំងយោធា ថៃរឹបអូស និងបានឃាត់ខ្លួនមុខសញ្ញា ដែលជាជនជាតិថៃម្នាក់ផងដែរ។

ប្រភពបានរាយការណ៍ថា នៅព្រលប់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងយោធាព្រំដែនថៃ (ឈុតខ្មៅ) ដែលកំពុងល្បាត តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រចំណុចភូមិ១១ ឃុំខ្លងកៃធឿន ស្រុកក្លងហាត ខេត្តស្រះកែវ បានប្រទះឃើញមុខ សញ្ញាម្នាក់កំពុងលើកកេះបារីដាក់លើរថយន្តរបស់ខ្លួនស្ថិតក្នុងបរិវេណចម្ការមៀន ទើបកម្លាំងយោធាថៃចូលទៅសួរនាំ និងឃាត់ខ្លួនតែម្ដង។
មុខសញ្ញារូបនេះមានឈ្មោះ វិទ្យា នាមខាំ ភេទប្រុស អាយុ ៥៤ឆ្នាំ រួមជាមួយនឹងរថយន្តមួយគ្រឿងម៉ាកអ៊ីស៊ុយស៊ុយ ដែលក្នុងនោះមានប៊ិចបារីចំនួន ៣៤កែស ។ ក្រោយពីកម្លាំងបានត្រួតពិនិត្យគឺសង្កេតឃើញថាបារីដែលនាំចេញពីប្រទេសកម្ពុជា តាមច្រករបៀងមាន ៨ យីហោ ក្នុងនោះគឺ ១.TEXAS ពណ៌ក្រហមចំនួន ១.៥០០ កញ្ចប់ ២.TEXAS ពណ៌ផ្ទៃមេឃចំនួន ១.០០០ កញ្ចប់ ៣.TEXAS ពណ៌ទឹកប៊ិចចំនួន ១.៥០០ កញ្ចប់ ៤.CAPITAL ចំនួន ៥.០០០ កញ្ចប់ ៥.MOND ពណ៌ស្វាយចំនួន ១.០០០ កញ្ចប់ ៦.CANYON ពណ៌ទឹកប៊ិចចំនួន ៥.០០០ កញ្ចប់ ៧. CANYON ពណ៌ក្រហមចំនួន ១.៥០០ កញ្ចប់ និង ៨.ZOUK ចំនួន ៥០០ កញ្ចប់ សរុបទាំងអស់មានចំនួន ១៧.០០០ កញ្ចប់ស្មើនឹង ១.៧០០ សុង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនត្រូវបានឈ្មួញខ្មែរឈ្មោះដេនី ជួលឱ្យដឹកក្នុងតម្លៃមួយប៊ិច ៤០០ បាត ដោយដឹកចេញពីចំណុចក្នុងចម្ការមៀន ក្បែរជើងភ្នំឆ្ពោះទៅកាន់ចំការអំពៅមួយកន្លែងក្បែរផ្លូវខៅតាង៉ក-វ៉ាំងសុំប៊ូន ដែលនៅទីនោះមានរថយន្តមួយគ្រឿងទៀតមកចាំទទួលបន្ត ដូច្នេះសរុបតម្លៃរួមគឺបាន ១៣.៦០០ បាត។ បច្ចុប្បន្នសមត្ថកិច្ចថៃបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅឲ្យកម្លាំងជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ៕
អត្ថបទ: សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


