សន្តិសុខសង្គម
ករណីលោក កឹម ជាតិ មិនទាន់មានលទ្ធផលនៅឡើយទេ ខណៈថ្ងៃទី២៨ធ្នូនេះ ជាថ្ងៃកំណត់ដែលសាម៉ីខ្លួនត្រូវចូលបំភ្លឺ
ចំពោះករណីលោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ នៅមិនទាន់មានលទ្ធផលបែបណានៅឡើយទេ ខណៈថ្ងៃទី២៨ ខែធ្នូនេះ គឺជាថ្ងៃកំណត់ឲ្យចូលខ្លួនបំភ្លឺតាមការកោះហៅ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។

លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី២៨ធ្នូនេះថា ខាងអង្គភាពជំនាញទើបតែអញ្ជើញគាត់ទៅបំភ្លឺ ចំពោះលទ្ធផលនៃការបំភ្លឺយ៉ាងណានោះ នគរបាលយុត្តិធម៌នឹងបន្តនិតិវិធីតាមស្ថានភាពជាក់ស្ដែង លទ្ធផលយ៉ាងណានៅមិនទាន់បានដឹងទេ។ លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមឃឿន បញ្ជាក់បន្ថែមថា បើនិយាយពីគោលការច្បាប់ កាលណាគេរៀបចំសំណុំរឿងគ្រប់គ្រាន់ គេនឹងបញ្ជូនទៅតុលាការហើយ។

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលនគរបាលជាតិ បានចេញលិខិតកោះហៅលោក កឹម ជាតិ ឲ្យចូលខ្លួនបំភ្លឺលើសំណុំរឿងបណ្ដឹងរបស់ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប នៅថ្ងទី២៨ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីមេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដាក់ពាក្យបណ្ដឹងទៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ លើករណីទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរនឹងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ។

កាលពីថ្ងទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ លោក កឹម ជាតិ ត្រូវបានព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ក្រោយពីបែកធ្លាយរឿងទាមទារប្រាក់ពីក្រុមហ៊ុនស្រាប្រមាណ១០ម៉ឺនដុល្លារ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


