ព័ត៌មានជាតិ
អ្នកនាំពាក្យស្នងការរាជធានី ៖ ឆន្ទៈសមត្ថកិច្ច គឺផ្ដល់ភាពយុត្តិធម៌សម្រាប់ជនរងគ្រោះ
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ឆន្ទៈរបស់សមត្ថកិច្ច គឺត្រូវតែធ្វើ ត្រូវតែអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ និងយកចិត្តទុកដាក់គ្រប់បទល្មើសទាំងអស់ ដោយផ្ដល់ភាពយុត្តិធម៌សម្រាប់ជនរងគ្រោះ។

ការសង្កត់ធ្ងន់នេះ ខណៈ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជួបសម្ភាសន៍ជាមួយ កម្ពុជាថ្មី នៅក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ «វិធានការកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ» កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។
ឆ្លើយតបចំពោះករណីក្នុងបណ្ដាញសង្គមហ្វេសប៊ុកដែលតែងតែធ្វើការរិះគន់លើសមត្ថកិច្ចជំនាញថា ហេតុអ្វីបានជាធ្វើការងារយឺតយ៉ាវម្ល៉េះ? លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានលើកឡើងថា ពេលខ្លះកិច្ចការងារ គឺត្រូវការពេលវេលា និងស្រាវជ្រាវឲ្យបានដិតដល់។ លោកសង្កត់ធ្ងន់ថា «ឆន្ទៈរបស់សមត្ថកិច្ច គឺត្រូវតែធ្វើ ត្រូវតែអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ នៅពេលបទល្មើសកើតឡើង គឺយើងត្រូវតែធ្វើ មិនមែនបណ្ដែតបណ្ដោយ មិនមែនគ្មានការយកចិត្តទុកដាក់ទេ គឺ យើងយកចិត្តទុកដាក់គ្រប់បទល្មើសទាំងអស់»។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា លើកឡើងថា ការឆ្លើយតបខាងលើនេះជាសារមួយជម្រាបជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានយល់អំពីកិច្ចការងាររបស់សមត្ថកិច្ច។ ចំពោះពេលខ្លះប្រជាពលរដ្ឋបានប្រើពាក្យមួយថា «អរគុណហ្វេសប៊ុក ដែលបានធ្វើការផ្សព្វផ្សាយឲ្យសមត្ថកិច្ចឈានទៅដល់ការបង្ការទប់ស្កាត់ ហើយចាប់ឃាត់ខ្លួនជនបង្កយកមកអនុវត្តច្បាប់» គឺ មិនមែនទេ ហើយអ្វីដែលសមត្ថកិច្ចបានធ្វើ គឺធ្វើតាមវិធានការ ហៅថា ការអំពាវនាវ និងវិធានការច្បាប់ទៅជាមួយគ្នា។
លោក សំ វិច្ឆិកា ក៏បានបញ្ជាក់ដែរថា «អញ្ចឹងនេះជាការជម្រាបជូនទៅដល់មហាជនឲ្យបានយល់អំពីកិច្ចការងាររបស់សមត្ថកិច្ចដែលយើងគ្រប់គ្នាទាំងអស់តែងតែបានប្ដេជ្ញាចិត្តដូចគ្នា គឺថាភាពយុត្តិធម៌សម្រាប់ជនរងគ្រោះ គឺយើងត្រូវតែរកឲ្យគាត់»៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


