សន្តិសុខសង្គម
Update៖ ករណីទារិកាស្លាប់ក្បែរមាត់ស្រះ សមត្ថកិច្ចអះអាងម្តាយពាក់ព័ន្ធ
សមត្ថកិច្ចកំពុងធ្វើការឃុំខ្លួនស្ត្រីម្នាក់ជាបណ្ដោះអាសន្ន និងត្រៀមកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដោយចោទប្រកាន់ពីបទឃាតកម្មទៅលើកូនរបស់ខ្លួន បន្ទាប់ពីស្ត្រីរូបនោះបានសារភាពកុហកប្រាសចាកពីការពិត។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងភូមិ ដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសពទារិកាដ៏តូចមួយអណ្ដែតនៅក្នុងទឹកស្រះចិញ្ចឹមត្រីមួយកន្លែងរបស់ម្ចាស់ឈ្មោះ ស្រស់ ភេទប្រុសអាយុ ៦៥ ឆ្នាំ។
បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមកនៅថ្ងៃទី ១៦ ខែកុម្ភៈកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនិងកោសល្យវិច័យបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ចុះធ្វើការនាំខ្លួនស្ត្រីម្នាក់ឈ្មោះ ឃួម សំណាង អាយុ ២០ ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុនិងត្រូវជាម្ដាយរបស់សពទារិកានោះយកទៅសាកសួរនៅអធិការដ្ឋាន។

បន្ទាប់ពីបានស្ដាប់ចម្លើយសារភាពរបស់ស្ត្រីរូបនោះរួចមក និងក្រោយពីធ្វើការស្រាវជ្រាវទើបសមត្ថកិច្ចជំនាញបានអះអាងថាពាក្យសារភាពរបស់ស្ត្រីជាម្ដាយគឺជាពាក្យកុហកទាំងស្រុង ដើម្បីគេចឲ្យផុតពីសំណាញ់ច្បាប់។ ជនសង្ស័យបានអះអាងថា កូនរបស់នាងរលូតធ្លាក់មកនៅក្នុងបន្ទប់ទឹកពុំមានដកដង្ហើម ទើបនាងយកទៅទុកនៅមាត់ច្រាំងនៃស្រះចិញ្ចឹមត្រីក្បែរផ្ទះនាង។
ជុំវិញបញ្ហានេះ សមត្ថកិច្ចជំនាញបានគូសបញ្ជាក់ថា ករណីនេះគឺជារឿងឃាតកម្មព្រោះក្រោយពីសមត្ថកិច្ចធ្វើការវិភាគ និងវះកាត់ទៅលើសពទារិកាទៅតាមបច្ចេកទេសជំនាញទើបដឹងថា សពទារិកានោះគឺកើតមកនៅមានដង្ហើមដកនៅឡើយហើយនាងមិនបានច្រកថង់ខ្មៅដូចពាក្យសារភាពនោះទេ ដោយនាងបានយករ៉ូបរបស់នាងក្រសោបទារិកានោះលូនចូលតាមរបងដែលហ៊ុំព័ទ្ធស្រះចិញ្ចឹមត្រីហើយបានបោះសពកូនរបស់ខ្លួនទៅក្នុងស្រះទឹកនោះតែម្ដង ដែលធ្វើឲ្យចំណុចខ្លះនៅលើរាងកាយសពទារិកាត្រូវបានត្រីស៊ីដោយអន្លើ។
ក្រោយពីរកឃើញចំណុចសង្ស័យខ្លះៗជុំវិញបទល្មើស ទើបសមត្ថកិច្ចជំនាញបានចោទប្រកាន់ស្ត្រីជាម្ដាយពីបទឃាតកម្មទៅលើកូនរបស់ខ្លួន ដែលបច្ចុប្បន្នសមត្ថកិច្ចត្រៀមបញ្ជូនខ្លួនស្ត្រីរូបនេះទៅកាន់តុលាការដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់៕



អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


